ភ្នំពេញ៖ សម្តេចតេជោបានលើកឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា នៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖
«សន្តិភាពគឺបានមកពីខិតខំប្រឹងប្រែង ដែលមានការតស៊ូជាច្រើនឆ្នាំ និងលះបង់គ្រប់យ៉ាងរួមទាំងអាយុ ជីវិតមនុស្សទម្រាំយើងទទួលបាននូវសន្តិភាពពេញលេញមកទល់សព្វថ្ងៃនេះ។ ជាពិសេស សម្តេច តេជោ ហ៊ុន សែន ផ្ទាល់ ដែលបានស្ម័គ្រចិត្តចូលតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយបន្ទាប់មកទៀតគឺដើម្បីរំលត់សង្រ្គាមស៊ីវិលទាំងស្រុងនៅក្នុងផ្ទៃប្រទេស សម្តេចតេជោ បានស្ម័គ្រចិត្តលះបង់ជីវិតចុងក្រោយដើម្បីសេចក្តីសុខរបស់ខ្មែរគ្រប់និន្នាការនយោបាយ។ ការសម្រេច ចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន គឺប្រសិនបើបរាជ័យគឺគ្រាន់តែជាការបាត់បង់អាយុជីវិត សម្តេចតេ ជោ តែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែបើជោគជ័យគឺបានផែនដីសន្តិភាពទាំងមូលត្រឡប់មកវិញសម្រាប់ពលរដ្ឋ រស់នៅសុខសាន្តទាំងអស់គ្នា។
ដោយសារការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើអោយកម្ពុជា មានសុខសន្តិភាព និងរីកចម្រើនឥតឈប់ឈរមកទល់សព្វថ្ងៃនេះ។ ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍ និងសុខសន្តិភាពគង់វង្សយូរអង្វែង សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន យុវតីពួតដៃគ្នា ចូលរួមថែរក្សាការពារសន្តិភាពជាមួយ សម្តេចតេជោ អោយនៅគង់វង្សឋិតថេរ» ៕