ព័ត៌មានទាន់ហេតុការណ៍៖

តំណាងក្រុមហ៊ុន CASIO COMPUTER CO,LTD ជប៉ុន កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ មជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុនក្នុងឱកាសបើកសម្ភោធ សាខាថ្មី គឺ “TIME CITY CAMBODAI”

ចែករំលែក៖

ភ្នំពេញ៖ លោក Atsushi Yamaoka និងអ្នកនាង HitomiSakakibaraតំណាង ក្រុមហ៊ុន នាឡិកា CASIOCOMPUTER CO,LTD មកពីប្រទេសជប៉ុន បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស របស់មជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុនក្រោមការគ្រប់គ្រង របស់ លោកស្រី លី គាវ អគ្គនាយិកាក្រុម LDI ETERPRISE .LTD ។ តំណាងក្រុមហ៊ុន CASIOបានថ្លែងបែបនេះ ក្នុងឱកាសមកបំពេញទស្សនៈកិច្ច និងចូលរួមការសម្ភោធបើកសាខាថ្មី គឺ “TIME CITYCAMBODAI” កាលពីព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧។

លោក Atsushi Yamaokaអ្នកគ្រប់គ្រងទូទៅ CASIOCOMPUTER CO,LTDមានប្រសាសន៍ថា សាខាថ្មី គឺ “TIME CITYCAMBODAI”នៃមជ្ឈមណ្ឌលនាឡិកាស្វីស និង ជប៉ុនមានទីតាំងនៅជាន់ផ្ទាល់ដី អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ហុងកុងលែន ខាងក្រោយអគារវឌ្ឍនៈ ខាងក្រោយ ស្ថាទូតអាមេរិក ទល់មុខអតីតទីលានប្រជាធិបតេយ្យក្រុងភ្នំពេញ ពិតជារៀបចំ ដាក់តាំង លក់នាឡិការ CASIOបានយ៉ាងល្អប្រណីត សាក់សមនិងកេរិ៍ឈ្មោះ ល្បីល្បាញរបស់មជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុននៅកម្ពុជា។

លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុនមាន មានប្រសាសន៍ថា ក្រោមការគ្រប់គ្រង របស់ លោកស្រី លី គាវ អគ្គនាយិកាក្រុម LDI ETERPRISE .LTD មជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុនទទួលបាន ទំនុកចិត្តពីអតិថិជនរបស់ខ្លួនយ៉ាងខ្លាំងក្នុងការផ្គត់ផ្គង់ ទំនិញនៅលើទីផ្សារ កម្ពុជា និងទទួលស្គាល់ថា ជាផលិតផលពិត១០០% មិនមានការក្លែងបន្លំគុណភាព។

លោកបានបន្តទៀតថា ហាងនេះមានលក់ ផលិតផលនាឡិកាចំនួន៤ ប្រភេទនាំចូលពីប្រទេសស្វីស និង ជប៉ុន ដូចជាទីស្សូ មីដូ ស៊ីទីហ្សែន និង កាស្យូ ។ សម្រាប់ កាស្យូ មាន៥ ម៉ូដែល គឺប្រភេទ ជីស្ហុក (G-SHOCK);បេប៊ី ជី (BABY-G) ;អីឌីហ្វៀ (EDIFICE) ;ស្ហីន (SHEEN) ប្រូតិ្រក (PROTREX); និងកាស្យូ (CASIO) ។

ក្នុងឱកាសនោះដែរ លោកស្រី លី គាវ អគ្គនាយិកាក្រុម LDI ETERPRISE .LTDមានប្រសាសន៍ថារាល់មុខទំនិញដែលបានតាំងលក់នៅក្នុងហាងនាឡិកា ថាមស៊ីធីខេមបូឌា នៅអាគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ហុងកុងលែន ក្នុងឱកាសបើសម្ភោធ រយៈពេល៣ថ្ងៃនេះចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ ក្រុមហ៊ុនមានការបញ្ចុះតម្លៃ៣០% ។ដោយឡែក សម្រាប់ផលិតផលនាឡិកាស្វីសដូចជាមីដូ និងទីស្សូ តួធ្វើអំពីមាស ដាំពេជ្រ ក្រុមហ៊ុនលក់បញ្ចុះតម្លៃចំនួន២០%ជូនអតិថិជនផងដែរ ៕ សារីម


ចែករំលែក៖