ព័ត៌មានទាន់ហេតុការណ៍៖

លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ដកហូតតំណែងមេទ័ព៨រូប

ចែករំលែក៖

នៅថ្ងៃទី៧ ខែកក្កដា ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានចុះហត្ថលេខា លើបទបញ្ជាដកតំណែងមន្ត្រី យោធាជាន់ខ្ពស់ ៨រូប ។

ការដកតំណែងខាងលើរបស់ប្រធានាធិបតីពូទីន ត្រូវបានប្រកាស នៅលើ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ក្នុងនោះមានមន្ត្រី បម្រើការនៅក្នុងក្រសួងមហាផ្ទស ក្រសួងគ្រប់គ្រងគ្រោះអាសន្ន និង និងមន្ត្រីយោធាការពារជាតិ៨រូប ផងដែរ។ លោកពូទីនមិនបានបញ្ចាក់ពីមូលហេតុដែល សម្រេចដកតំណែងនោះឡើយ។

កាលពីដើមខែឧសភាកន្លងមក ប្រធានាធិបតីពូទីន ក៏បានចុះហត្ថលេខា លើច្បាប់ដកតំណែងមន្ត្រីយោធាជាច្រើនរូប ដោយមិនបញ្ចាក់ពីមូលហេតុផងដែរ ។ មន្ត្រីជាន់ខ្ពស់នៅក្នុង ក្រសួងមហាផ្ទៃនិង ក្រសួងគ្រប់គ្រងគ្រោះអាសន្នជាតិ១០នាក់ ត្រូវបានដកតំណែង។

ចាប់តាំងពីប្រធានាធិបតីពូទីន ឡើងកាន់តំណែងមកទល់ពេលនេះ មានមន្រ្តីជាន់ខ្ពស់ជាច្រើន ត្រូវបានដកតំណែង ពិសេសគឺមន្ត្រីយោធាតែម្តង។ សកម្មភាពខាងលើ គឺដើម្បីធ្វើឲ្យកម្លាំងយោធារបស់រុស្ស៊ីកាន់តែខ្លាំង ថែមទៀត។ លោកពូទីន បានជម្រុះ មន្ត្រីចាស់ៗដែលខ្ជីខ្ជារក្នុងការងារ ដោយដាក់មន្ត្រីក្មេងៗ ដើម្បីធានាដល់ សកម្មភាព ធ្វើសង្គ្រាមរបស់រុស្ស៊ី ប្រកបដោយប្រសិទ្ធភាព៕ ម៉ែវ សាធី


ចែករំលែក៖