ព័ត៌មានទាន់ហេតុការណ៍៖

បារាំងជាប្រទេសដែលមានអំណាចបំផុតលើពិភពលោកផ្នែក(អំណាចទន់)

ចែករំលែក៖

បច្ចុប្បន្នមានប្រទេសជាច្រើនបានអនុវត្ត នូវគោលនយោបាយទន់ឬអំណាចទន់ « Soft Power» ច្រើនជាងផ្នែករឹង(អំណាច រឹង) ( Hard Power ) ដោយម្ខាងៗ សំដៅ ទៅលើទំនាក់ទំនងការទូត និងវិស័យ សំខាន់ៗជាច្រើនផ្សេងទៀត។ ចំណែក Hard Power គឺសំដៅទៅលើវិស័យយោធា សព្វាវុធ ក្នុងការធ្វើសង្គ្រាមដោយកម្លាំង។

នៅពេលដែលពិភពលោក កំពុងប្រឈមនឹងវិវាទនេះនៅតំបន់ជាច្រើនស្ទើរតែផ្ទុះ សង្គ្រាមជាទ្រង់ទ្រាយធំទៅហើយ។ បារាំង បានប្រើប្រាស់អំណាចទន់ យ៉ាងល្អបំផុត នៅក្នុងការដោះស្រាយបញ្ហា ជាជាងប្រើ អំណាចរឹង។ ចំណុចទាំងនោះហើយបានជាធ្វើឲ្យបារាំង ក្លាយជាប្រទេសលេខមួយ នៅលើពិភពលោក ដែលប្រើប្រាស់អំណាច ទន់។

ចំណែកអាមេរិក វិញស្ថិតនៅលំដាប់ទី ៣ ហើយអង់គ្លេស ឈរលំដាប់ទី២ ។ អាមេរិក ជាប្រទេសដែលបានប្រើប្រាស់ ទាំងអំណាច់ទន់ និងអំណាចរឹង ( soft Power & Hard Power ) នៅក្នុងការដោះស្រាយបញ្ហាទាំងឡាយលើពិភពលោក។ នៅពេលដែលអាមេរិក ប្រើប្រាស់អំណាច ទន់មិនមានប្រសិទ្ធភាព គឺប្តូរទៅប្រើប្រាស់អំណាចរឹងវិញម្តង។ ជាក់ស្តែង ដូចជា ស្ថានភាពនៅលីប៊ី ទុយនេស៊ី ស៊ីរីជាដើម ។

នៅពេលនេះ អាមេរិក កំពុងតែប្រើ ប្រាស់អំណាច ទន់ Soft Power ដោះ ស្រាយបញ្ហា វិវាទនៅឧបទ្វីបកូរ៉េ ក៏ដូចជា ដើរតួនាទីក្នុងការដោះស្រាយវិវាទ នៅ តំបន់អារ៉ាប់ជាដើម។ បើវិវាទទាំងនោះ មិនអាចដោះស្រាយបានទេនោះអាមេរិកក៏នឹងប្តូរទៅកាន់ អំណាចរឹងវិញម្តង។

នៅក្នុងឆ្នាំ២០១៧នេះ ប្រទេសដែលប្រើប្រាស់អំណាចទន់បានជោគជ័យបំផុតនោះគឺ ប្រទេសបារាំង ក្រោមការដឹកនាំ របស់ប្រធានាធិបតីថ្មី លោកម៉ាក្រុង។ តាមការសិក្សាដាក់ចំណាត់ថ្នាក់ប្រទេស“Soft Power” នេះរៀបចំឡើងដោយមជ្ឈមណ្ឌលផ្នែកការទូតនៃសាកលវិទ្យាល័យកាលីហ្វរ័នីញ៉ាភាគខាងត្បូង និងដោយខុទ្ទកាល័យផ្នែកប្រឹក្សាទំនាក់ទំនងទីក្រុង Portland នៅសហរដ្ឋអាមេរិក។ បារាំងបានជាប់ ចំណាត់ថ្នាក់លេខ១ ថាជាប្រទេសមាន អំណាច“Soft Power” អង់គ្លេសជាប់ ចំណាត់ថ្នាក់លេខ២ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ៣ អាល្លឺម៉ង់លេខ៤ ហើយចំណាត់ថ្នាក់លេខ៥បានទៅលើប្រទេសកាណាដា។

ប្រទេសដែលមានអំណាច“Soft Power” ជាប្រទេសដែលមានឥទ្ធិពលក្នុងវិស័យសំខាន់ៗក្នុងឆាកអន្តរជាតិ ដូចជាផ្នែក នយោបាយ សេដ្ឋកិច្ច វប្បធម៌ តែមិនរាប់ បញ្ចូលវិស័យយោធាទេ។ ការសិក្សាដាក់ ចំណាត់ថ្នាក់នេះ ក៏ផ្តោតផងដែរទៅលើ ទស្សនៈយល់ឃើញអន្តរជាតិចំពោះប្រទេសនោះ ចំពោះផ្នែកការទូត ប្រព័ន្ធព័ត៌មាន វិទ្យា ឬក៏ការទទួលភ្ញៀវទេសចរបរទេស ជាដើម។

បារាំងដែលមានចំណាត់ថ្នាក់លេខ៥ កាលពីឆ្នាំ២០១៦ បានឡើងមកដល់លេខ ១នាំមុខគេវិញ សម្រាប់ឆ្នាំ២០១៧នេះ។ ការជាប់ឆ្នោត របស់លោកអេមម៉ានុយ អែល ម៉ាក្រុង ជាប្រធានាធិបតីបារាំង វ័យក្មេង អាយុ៣៩ឆ្នាំ ជាអ្នកកណ្តាល និយម ជាអ្នកគាំទ្រនយោបាយអឺរ៉ុប ធ្វើឲ្យបារាំងមានភាពស្វាហាប់ ធ្វើឲ្យបារាំង ជាប្រទេស“Soft Power” នាំមុខគេ។ លោកម៉ាក្រុងជាប្រធានាធិបតីវ័យក្មេងបំផុត ក្នុងប្រវត្តិប្រធានាធិបតីបារាំង។ ប៉ុន្តែ មិនមែនមានតែចំណុចប្រធានាធិបតីនេះតែមួយ មុខទេ។ បារាំងជាប់ចំណាត់ថ្នាក់ជាប្រទេស“Soft Power” ក៏ដោយសារបារាំងមានប្រវត្តិល្អផ្នែកបណ្តាញការទូតដែរ។ លើសពី នេះទៀត បារាំងជាប្រទេសទេសចរទី១ ក្នុងពិភពលោក។ ឆ្នាំ២០១៦កន្លងទៅ អ្នកទេសចរមកទស្សនានៅបារាំងមានចំនួន រហូតដល់៨២លាន៥សែននាក់ បើទោះបីបារាំងជាប្រទេសដែលរងការគំរាមកំហែងភេរវកម្មក្តី៕ ម៉ែវ សាធី


ចែករំលែក៖