ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសតែងតាំងលោកស្រី កាន់រតនៈ ឧប្បល ជាប្រធានមន្ទីរកិច្ចការនារីរាជធានី ជំនួសលោក ស្រីកែ ចាន់ឌួង ដែលត្រូវចូលនិវត្តន៏

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី កាន់រតនះ ឧប្បល ត្រូវបានប្រកាសតែងតាំង ជាប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ជំនួសលោកស្រីកែ ចាន់ឌួង ដែលត្រូវចូលនិវត្តន៏។ ពិធីប្រកាសមុខ តំណែងនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២៥កក្កដា ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញដោយមានការចូលរួមពីលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៏លើកឡើងថា៖ក្នុងនាមជាប្រធានមន្ទីរថ្មី លោកស្រីត្រូវផ្តល់កិច្ចសហការល្អជាមួយនឹង បណញតាក្រសួង ស្ថាបន័ពាក់ពន្ធ័ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញដទៃទៀត អង្គការសង្គមស៊ីវិល និងវិស័យឯកជនជាពិសេសត្រូវចូលរួមអនុវត្តការងារដោយឈរលើគោលការណ៏រដ្ឋបាលឯកភាព ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ ដើម្បីលើកកំពស់កិត្យានុភាពរបស់អង្គភាពខ្លួន ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញទាំងមូលហើយត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តា ជ័យជំនះគ្រប់ភារកិច្ច។

លោកបន្តថា៖ ការប្រកាសតែងតាំងនេះ ធ្វើឡើងជាធម្មតានៅក្នុងដំណើរការមុខងារសាធារណៈសំរាប់ជាអាជីពជាមន្ត្រីរាជការស៊ីវិល ដែលតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សំរួលភារកិច្ច និងចូលនិវត្តន៏ទៅតាមនិតិវិធីដែលកំណត់ដោយច្បាប់។ជាមួយគ្នានេះ បងប្អូននារីយើង ក៏នៅជួបប្រទះបញ្ហាប្រឈម ភាពរើសអើង និងការលំបាកមួយចំនួនដែលជាឧបសគ្គក្នុងការអនុវត្តតួនាទី ភារកិច្ចនិងការបំពេញការងារស្នូលរបស់ខ្លួនអោយបានពេញលេញដោយហេតុថា ផ្នត់គំនិតចាស់គំរិលរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនតូចនៅតែប្រកាន់ទស្សនៈថា៖នារីបង្វិលចង្ក្រានមិនជុំ ឬស្រ្តីចេះត្រឹមធ្វើការងារផ្ទះជាដើម។ដូច្នេះយើងត្រូវប្រមូលផ្តុំបញ្ញា និងរួមគ្នាដោះស្រាយបាតុភាពអវិជ្ជមានទាំងនេះបន្តទៀតសំដៅធ្វើយ៉ាងណាឲ្យមានភាពស្មើគ្នារវាងបុរស និងស្ត្រីកាន់តែប្រសើរឡើង។

លោកអ៊ឹង កន្ថាផាវី ថ្លែងគាំទ្រដល់លោកស្រីកាន់ រតនះឧប្បល ជាប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងស្នើសុំឲ្យលោកស្រីប្រធានមន្ទីរកិច្ចការនារីដែលទើបតែងតាំងថ្មីយកអស់កំលាំងកាយ កំលាំងចិត្ត ប្រាជ្ញាស្មារតីក្នុងការដឹកនាំមន្ទីរកិច្ចការនារីដើម្បី ធ្វើឲ្យប្រសើរឡើងនូវកំរិតជីវភាពប្រជាពលរដ្ឋ តាមរយះការលើកកំពស់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងកុមារ៕ សំរិត


ចែករំលែក៖