ព័ត៌មានទាន់ហេតុការណ៍៖

រូបថត Selfies រវាងសម្តេចតេជោហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូ អាបេ មិនទាន់មានអ្នកណាបានឃើញ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយរូបថត Selfies រវាងសម្តេចតេជោហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូ អាបេ ដែលសម្តេចបញ្ជាក់ថា មិនទាន់មានអ្នកណាបានឃើញ។

ហ្វេសប៊ុកសម្តេចតេជោបានផ្សាយកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ អមដោយរូបថតមួយសន្លឹកយ៉ាងដូច្នេះថា៖

«រូបថត Selfies រវាងខ្ញុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូ អាបេ មិនទាន់មានអ្នកណាបានឃើញ

នៅឡើយ ព្រោះវាស្ថិតក្នុងទូរស័ព្វរបស់ខ្ញុំជាង២ឆ្នាំមកហើយ។ រូបថតនេះថតនៅយប់មួយនាខែមេសា ២០១៥ នៅទីក្រុងហ្សាកាតា ក្នុងឱកាសខួប៦០ឆ្នាំ នៃសន្និសីទប្រជាជនអាស៊ី អាហ្វ្រិក (បាន់ឌុង)។

ក្រោយបញ្ចប់ពិធីជប់លៀងរៀបចំដោយប្រធាធិបតីយឥណ្ឌូណេស៊ី ខ្ញុំនិងនាយករដ្ឋមន្ត្រីអាបេបានអង្គុយរង់ចាំរថយន្តជាមួយគ្នា និងឆ្លៀតពិភាក្សាការងារផងដែរ។ ក្នុងពេលរង់ចាំនោះ ខ្ញុំក៏ទាញទូរស័ព្វមកSelfie ជាមួយអាបេ ហើយរក្សាទុករហូតទើបរកឃើញនាល្ងាចថ្ងៃទី១០ សីហា ២០១៧ ក្រោយពេលទស្សនកិច្ចនៅជប៉ុន។

មិត្តភាពដែលខ្ញុំ និងនាយករដ្ឋមន្ត្រីអាបេរួមគ្នាកសាងអោយទៅជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន មានមួយផ្នែកចេញមកពីមិត្តភាព ការគោរពរាប់អានគ្នាដោយមិនប្រកាន់ប្រទេសមាន ប្រទេសក្រ ប្រទេសធំ ប្រទេសតូចផងដែរ។

នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីអាបេ បានរៀបចំខួបកំណើតអោយខ្ញុំដែលរឿងនេះកាន់តែបង្ហាញនូវការស្រឡាញ់រាប់អានគ្នា ដែលនាយករដ្ឋមន្ត្រីអាបេបានផ្តល់ដល់រូបខ្ញុំ។ ពេលរូបថតនេះបង្ហោះចេញទៅ សុំមេត្តាកុំសើចព្រោះខ្ញុំមិនពូកែថតរូបទេ» ៕


ចែករំលែក៖