ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកចូលហាងភីហ្សានៅបារំាងស្លាប់និងរបួស៧នាក់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា រថ យន្តមួយគ្រឿងបានបើកបុកចូលហាង ភីហ្សានៅភាគខាងកើតទីក្រុងប៉ារីស ប្រទេសបារាំងកាលពីយប់ថ្ងៃទី១៤ ខែ សីហា បណ្តាលឲ្យក្មេងស្រីអាយុ៨ឆ្នាំម្នាក់ស្លាប់ និង៦នាក់ទៀតរងរបួសធ្ងន់។

ប៉ូលិសទីក្រុងប៉ារីសបានឲ្យដឹងថា កម្លាំងសន្តិសុខបានចាប់ខ្លួនអ្នកបើកបរ ខាងលើ។ ក្រុមអ្នកជំនាញភេរវកម្ម បាន ចូលរួមស្រាវជ្រាវទៅលើសកម្មភាពនេះដែរ ដោយជឿជាក់ថា សកម្មភាពនេះពិត ជាមានចេតនា ប៉ុន្តែមិនជាប់ពាក់ព័ន្ធនឹង ក្រុមភេរវកម្មនោះឡើយ។

សកម្មភាពខាងលើកើតឡើងក្នុងពេលដែលប្រទេសបារាំង រងការវាយប្រហារជាច្រើនករណីពាក់ព័ន្ធនឹងក្រុមភេរវកម្ម ក្នុងនោះមានការវាយប្រហារដោយបើករថ យន្តបំបុកជាច្រើនលើកនៅក្នុងប្រទេសនេះ។

កន្លងមកថ្មីៗនៅជាយក្រុងប៉ារីស កម្លាំងសន្តិសុខដែលយាមល្បាត ត្រូវបាន រថយន្ត១គ្រឿងបើកបុកបណ្តាលឲ្យរបួសជាច្រើននាក់។

បារាំងគឺជាប្រទេសដែលរងការវាយ ប្រហារពីក្រុមភេរវកម្មជាច្រើនលើកកន្លងមក ដោយសារតែបារាំងបានដើរតួនាទី យ៉ាងសំខាន់នៅក្នុងសង្គ្រាមវាយប្រហារភេរវកម្មដែលដឹកនាំដោយអាមេរិក ហើយបារំាងមានអ្នកកាន់សាសនាអ៊ិស្លាមរស់នៅច្រើនជាងគេនៅក្នុងតំបន់អឺរ៉ុប។ ទាំង នោះហើយគឺជារឿង ងាយស្រួលបំផុតនៅក្នុងការវាយប្រហារភេរវកម្មពីសំណាក់ ភេរវកម្មករដែលលាក់ខ្លួននៅក្នុងទឹកដី បារាំង៕ ម៉ែវ សាធី


ចែករំលែក៖