ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីលួច

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានពួកគេបានធ្វើសកម្មភាពលួចម៉ូតូ ដែលហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៧ ស្ថិតនៅក្នុង ភូមិ សំរោង ឃុំ ចំប៉ា ស្រុក ព្រៃកប្បាស ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើមានករណីលួចមួយករណី ដែលជនសង្ស័យមាន ៤ នាក់ ឃាត់ខ្លួនបាន ៣ នាក់ ដែលទី ១ ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ទី ២ ឈ្មោះ ខុម ពុធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ទី ៣ ឈ្មោះ ឌឹប ដាវីន ហៅ ក្លូក ភេទ ប្រុសអាយុ ១៦ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ និងទី ៤ ឈ្មោះ ចាក់ ភេទ ប្រុស រស់នៅភូមិ ឃុំកើតហេតុខាងលើ បានយកម៉ូតូរបស់ជនរងគ្រោះរត់គេចខ្លួនបាត់។

ចំណែកជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះ នៅ វុឌ្ឍា ភេទ ស្រី អាយុ ៤៩ ឆ្នាំ រស់នៅភូមិ ព្រៃភ្ញី ឃុំ ព្រៃផ្តៅ ស្រុក ព្រៃកប្បាស ខេត្តតាកែវ ។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ជនរងគ្រោះបានឲ្យកូនរបស់ខ្លួនឈ្មោះ ឈឹម ភារៈ យកម៉ូតូម៉ា Honda Dream C125 ស៊េរី ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-9141 ទៅជិះ ហើយត្រូវបានជនសង្ស័យឈ្មោះ សុខ បញ្ញា ខ្ចីជិះក្រោយពីជិះរួចឈ្មោះ សុខ បញ្ញា ក៍បានយកម៉ូតូមកទុកនៅផ្ទះរបស់ខ្លួនលុះដល់ម៉ោងកើតហេតុខាងលើម៉ូតូក៍បានបាត់តែម្តង។

ក្នុងហេតុការណ៍បង្រ្កាបនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទ ២ គ្រឿង ដុំសាកថ្មទូរស័ទ្ទមួយ និងកាបូបស្ពាយមួយ។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋានកំពុងកសាងសំណុំរឿងតាមច្បាប់៕ ភ្នំដា


ចែករំលែក៖