ព័ត៌មានទាន់ហេតុការណ៍៖

ទាហានឥណ្ឌានិងចិនបន្តប៉ះទង្គិចគ្នានៅតំបន់ព្រំដែនវិវាទ

ចែករំលែក៖

ភាពតានតឹងនៅតាមតំបន់ព្រំដែនរវាងចិន-ឥណ្ឌា កាន់តែតានតឹងជាងមុន នៅពេលដែលទាហានប្រទេសទាំងពីរ ប៉ះទង្គិចគ្នាបណ្តាលឲ្យរងរបួសផងដែរ។ ការប៉ះទង្គិចគ្នានៅជិតបឹង Pangongបណ្តាលឲ្យទាហានទាំងសងខាងរងរបួស។

កន្លងមក ភាគីទាំងពីរតែងតែប៉ះទង្គិចគ្នាទៅវិញទៅមក ហើយចោទប្រកាន់គ្នាថា ភាគីម្ខាងទៀតជាអ្នកឈ្លានពានមុន ។ នៅពេលនេះដែរទាំងភាគីចិន និងឥណ្ឌា ក៏បានបដិសេធ អត្ថាធិប្បាយ ហេតុការណ៍ខាងលើផងដែរ។

នៅពេលនេះរដ្ឋាភិបាលទីក្រុង ប៉េកាំង និងទីក្រុង ញ៉ូវដេលី ធ្លាក់ក្នុងដំណាក់កាលជាប់គាំង មិនអាចស្វែងរកដំណោះស្រាយសម្រួលបញ្ចប់វិវាទតាមព្រំដែន តំបន់Doklam។

កន្លងមក ចិនបានស្នើដល់ភាគីឥណ្ឌា ឲ្យដកទាហានចេញពីតំបន់ Doklam ដោយព្រមានថា បើមិនដកទេ នឹងត្រូវប្រឈមមុខ នឹងស្ថានភាពអាក្រក់បំផុត។

នៅក្នុងព្រិត្តិការដែលពាក់ព័ន្ធនោះដែរ នៅក្នុងពិធី បុណ្យឯករាជ្យ ឥណ្ឌា នាយករដ្ឋមន្ត្រីNarendraModI បានថ្លែងថា ឥណ្ឌាការពារយ៉ាងពេញទំហឹងនៅតាមព្រំដែននានារបស់ខ្លួន ប្រឆាំងនឹងការគំរាមកំហែងណាមួយពីប្រទេសជិតខាងទាំងប៉ាគីស្ថាននិងចិន។

ការលើកលើងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា គឺចង់សំដៅលើប្រទេសចិន ដែលបានប្រឈមុខដាក់គ្នានៅខ្សែតៀមនៃព្រំដែនទាំងពីរ ហើយនិងភាពតានតឹងដូចគ្នាដែរជាមួយនឹងប៉ាគីស្ថាន។

លោកModiបានថ្លែងប្រាប់ពលរដ្ឋរាប់ពាន់នាក់នៅក្នុងញ៉ូដេលីនៅ Red Fort កាលពីខួបលើកទី៧០ដែលទទួលបានឯករាជ្យពេញលេញពីការធ្វើអាណានិគមរបស់ចក្រភពអង់គ្លេសថា “សុវត្ថិភាពគឺរឿងអាទិភាពសំខាន់បំផុតរបស់យើង” ។

មេដឹកនាំជាន់ខ្ពស់ប្រជាជាតិកាន់សាសនាហិណ្ឌូបានបញ្ជាក់ថា “មិនថាឡើយព្រំដែនទឹកនិងព្រំដែនគោកឬអាកាសនោះទេឥណ្ឌាមានសមត្ថភាពនិងការការពារគ្រប់គ្រាន់ក្នុងការប្រឆាំងរាល់ការគំរាមកំហែងណាមួយមកលើប្រទេសរបស់យើង “៕ ម៉ែវ សាធី


ចែករំលែក៖