ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានលើកឡើងថា ជូនពរចៅៗ និងក្មួយៗសិស្សានុសិស្សប្រឡងជាប់គ្រប់គ្នា ។
សម្តេចតេជោបានបញ្ជាក់ថា៖ «ជូនពរចៅៗ និងក្មួយៗសិស្សានុសិស្សប្រឡងជាប់គ្រប់គ្នា!
ថ្ងៃដ៏សំខាន់បំផុតសម្រាប់ចៅៗ និងក្មួយៗត្រៀមបញ្ចប់ថ្នាក់ទី១២ បានមកដល់ហើយ។ ថ្ងៃទី ២១ សី ហា ២០១៧ នេះ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមចៅៗនិងក្មួយៗសិស្សានុសិស្សទាំងអស់យក ចិត្តទុកដាក់ក្នុងការប្រឡង កុំមានការភ័យខ្លាច ប៉ុន្តែត្រូវគោរពវិន័យ និងបទបញ្ញត្តិប្រឡងអោយបានត្រឹមត្រូវ ព្រោះអ្នកចេះគឺជាប់។
សូមអរគុណដល់លោកគ្រូអ្នកគ្រូ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ មន្ត្រីសង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយប្រចាំមណ្ឌល និងអាជ្ញាធរដែនដីទទួលផែនសន្តិសុខ និងសណ្ដាប់ធ្នាប់ដែលបានចូលរួមសហការគ្នាដើម្បីអោយដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃនេះប្រព្រឹត្តិទៅដោយ រលូន និងមានតម្លាភាព។
សូមជូនពរចៅៗ និងក្មួយៗសិស្សានុសិស្ស ទទួលបានជោគជ័យនៅក្នុងការប្រឡងថ្ងៃនេះគ្រប់ៗគ្នា»៕