ព័ត៌មានទាន់ហេតុការណ៍៖

ចោទប្រកាន់គ្មានភស្តុតាង លោកត្រាំ រងការធ្វើបាតុកម្មប្រឆាំងពីពលរដ្ឋប៉ាគីស្ថាន

ចែករំលែក៖

ការធ្វើបាតុកម្មប្រឆាំងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែងតែកើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោក ដោយសារតែការចោទប្រកាន់គ្មានភស្តតាង ។ លោកត្រាំតែងតែចោទប្រកាន់ ទៅលើប្រទេសផ្សេង នៅគ្រប់រឿង រ៉ាវ ពិសេសគឺប្រទេស ដែល ងាករេចេញពីខ្លួន មិនគាំទ្រអាមេរិក ដូចជាប៉ាគីស្ថានជាដើម ។ នៅពេលនេះប៉ាគីស្ថានបានងាក់ទៅរកចិន ដើម្បីពង្រឹងសេដ្ឋកិច្ច និងយោធារបស់ខ្លួន ។

នៅក្នុងសុន្ទរកថា របស់លោកប្រធានាធិបតីនៅសប្តាហ៍មុនផ្តោតទៅលើយុទ្ធសាស្រ្តនៅអាស៊ីខាងត្បូង លោកត្រាំបានប្រកាសថា “ថ្ងៃនេះ អាម៉េរិកបានដាក់អង្គការភេរវកម្មបរទេសចំនួន២០ ដែលមានសកម្មភាពនៅអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន ដែលជាកន្លែងប្រមូលផ្តុំខ្ពស់បំផុតនៅគ្រប់ទីកន្លែងនៅលើពិភពលោក ។ ”

ប្រធានាធិបតីអាម៉េរិករូបនេះបន្ថែមទៀតថា ប៉ាគីស្ថានជារឿយៗបានផ្តល់កន្លែងសុវត្ថិភាពដល់ភ្នាក់ងារ ដែលបង្កភាពចលាចលអំពើហិង្សានិងភេរវកម្ម ។ ការគំរាមកំហែងគឺកាន់តែអាក្រក់ទៅដោយសារតែប្រទេសប៉ាគីស្ថាននិងឥណ្ឌាគឺជារដ្ឋ ដែលមានអាវុធនុយក្លេអ៊ែរពីរ ដែលបង្កការគំរាមកំហែងនឹងបង្កើតឱ្យមានជម្លោះ

ពលរដ្ឋប៉ាគីស្ថានរាប់ពាន់នាក់បាននាំគ្នាប្រមូលផ្តុំនៅក្នុងទីក្រុង Quetta (កេតា) ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះលោកដូណាល់ ត្រាំប្រធានាធិបតីអាម៉េរិក ដែលបានលើកឡើងថារដ្ឋាភិបាលពួកគេបានផ្តល់ជំរកខុសច្បាប់សម្រាប់ពួកឧទ្ទាមជីហាដ នៅតាមព្រំដែនខ្លួន ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧ បានឲ្យដឹង ដោយផ្អែកតាមអ្នកតវ៉ាម្នាក់នៅខេត្ត Balochistan ប្រទេសបាគីស្ថាន ដែលបានប្រកាសថា “ថ្ងៃនេះដោយព្រះគុណរបស់ព្រះជាម្ចាស់មនុស្សរាប់ពាន់នាក់បានចេញមកតាមផ្លូវ” ដើម្បីបង្ហាញការបដិសេធរបស់ប៉ាគីស្ថានចំពោះការចោទប្រកាន់របស់ប្រធានាធិបតីអាម៉េរិកគឺលោកដូណាល់ ត្រាំ ដែលថាប្រទេសនេះបានផ្តល់ជម្រកយ៉ាងសុវត្ថិភាពដល់ភេរវជន ។

បាតុករម្នាក់បាននិយាយប្រាប់សារព័ត៌មាន Agence France-Presse ថា គោលបំណងនៃការជួបជុំបាតុកម្មនៅថ្ងៃនេះគឺទម្លាក់អាម៉េរិកកាំងដើម្បីបដិសេធវោហាសាស្ត្ររបស់សហរដ្ឋអាមេរិកមកលើប៉ាគីស្ថាន ៕ ម៉ែវ សាធី


ចែករំលែក៖