កម្លំាងទាហានចិន ទើបតែបានបាញ់បង្ហោះផ្កាយរណបចំនួន៣កាលពីថ្ងៃទី២៩ ខែកញ្ញា ដើម្បីតាមដានសញ្ញាអេឡិចត្រូនិកនៅលើលំហរអាកាស។
សារព័ត៌មាន South China morning Post បានផ្សាយថា កាំជ្រួចមីស៊ីល បានបញ្ជូនផ្កាយរណបចំនួន៣ឡើងទៅកាន់តារាវិថីផែនដី។ ហេតុការណ៍បាញ់បង្ហោះខាងលើកើតឡើងនៅខេត្ត ស៊ីនឈំាង ផ្កាយរណបទាំងនោះនឹងធ្វើសកម្មភាព រួមជាមួយយានស្រាវជ្រាវ ធុនធំដែលបានបាញ់បង្ហោះកាលពីខែឧសភា ឆ្នាំ២០១៦។ គោលដៅនៃការបាញ់បង្ហោះផ្កាយរណបនាពេលនេះ គឺដើម្បីតាមដានសញ្ញា អេឡិចត្រូវនិច នៅលើអាកាស និង ការងាផ្សេងៗទៀតជាច្រើន ទៀតដូចជាចារកិច្ចជាដើម។
ចិន គឺជាប្រទេសដែលមានមហិច្ឆតាក្នុងការអភិវឌ្ឍកម្មវិធី អវកាសដោយបានបាញ់បង្ហោះផ្កាយរណបស្រាវជ្រាវជាច្រើនឡើងទៅកាន់ លំហរអាកាស។
ផ្កាយរណបដែលបានបាញ់បង្ហោះនាពេលនេះ គឺមានគោលដៅ បម្រើវិស័យយោធា មិនមែនសម្រាប់ស៊ីវិលនោះឡើយ ក្នុងពេលដែលស្ថានភាព ប្រឈមមុខដោយយោធាកាន់តែតានតឹងនៅក្នុងតំបន់ពិសេសគឺកូរ៉េខាងជើង និងអាមេរិក៕ ម៉ែវ សាធី