ព័ត៌មានទាន់ហេតុការណ៍៖

ខឹងម្តាយស្តីបន្ទោសលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានករណីលេបថ្នាំកន្លាតសម្លាប់ខ្លួនមួយបានកើតឡើងជនរងគ្រោះឈ្មោះ សុខ មាន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ មូលហេតុ(ខឹងម្តាយស្តីបន្ទោស) ។

ទោះបីយ៉ាងណាការប៉ងសម្លាប់ខ្លួននេះមិនស្លាប់ដូចបំណងទេ ដោយសារក្រុមគ្រួសារ និងសមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុកកំពង់សិលាដឹកតាមរថយន្តអង្គភាពយកទៅសង្គ្រោះទាន់ពេល៕ ឆ្លាម សមុទ្រ


ចែករំលែក៖