ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹកត្រីមួយ​គ្រឿង​ក្រឡាប់​ចាក់ត្រីចោលពេញលើផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​ដឹកត្រីទឹកសាបមួយ​គ្រឿង​បាន​ក្រឡាប់​ចាក់ត្រីចោលពេញលើផ្លូវខ្លះលោតប្រសាច និងលូនចូលទៅក្នុងព្រៃបាត់អស់មួយចំនួនធំ។ ករណីក្រឡាប់រថយន្តដឹកត្រីដោយខ្លួនឯងនេះមិនមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវឃាតិលេខ4ត្រង់បង្គោលគីឡូម៉ែត្រលេខ168-169 ក្នុង​ភូមិ​តាពៅ​ ឃុំ​តានៃ​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តរងគ្រោះម៉ា​ក មាយសុីធូ ពាក់ស្លាកលេខ ភ្នំពេញ 3C​ 6098។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៌ក្រឡាប់រថយន្តនេះបង្កឡើងដោយខ្លួនឯងហើយនិងមិនបង្កប៉ះពាល់ដល់អ្នកដទៃនោះ ក្រោយ​កើតហេតុ សមត្ថកិច្ចបានអនុញ្ញាតឲ្យភាគី ម្ចាស់​រថយន្ត​​ទាក់ទង​ហៅរថយន្តស្ទូច​យកទៅជួសជុលប្រើប្រាសវិញ​៕ ឆ្លាម សមុទ្រ


ចែករំលែក៖