ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានឹងបញ្ជូនកីឡាករ កាយវប្បកម្ម ទៅប្រកួតជើងឯកពិភពលោក នៅម៉ង់ហ្គោលី

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលិខិតឧទ្ទេសនាម របស់ក្រសួងអប់រំយុវជន និង កីឡា ចុះថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧ បានឲ្យដឹងថា ប្រតិភូខេមរៈសហព័ន្ធកីឡាកាយវប្បកម្មនិង លំហាត់ប្រាណ កម្ពុជា ត្រូវបានអនុញ្ញាតឲ្យចេញទៅចូលរួមប្រកួត កីឡាកាយវប្បកម្មជ្រើសរើសជើង កីឡាកាយវប្បកម្មពិភពលោក លើកទី៩ (9th WBPF BODIBUILDING ANG PHYSIQUE SPORTS CHAMPIONSHIPS ANG CONRESS ) និងប្រព្រឹតចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Ulan Bator ប្រទេស ម៉ុងហ្គោលី ។

ប្រភពព័ត៌មានខាងលើ បានបង្ហាញឲ្យដឹងថា ប្រតិភូ និងអត្តពលិកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ៤នាក់ គឺលោក ស៊ីម សុកមង្គលរស្មី ប្រធានប្រតិភូ និងគ្រូបង្វឹក កីឡាករ តឹក ប៊ុនវី កីឡាករ សំបូរ ណាន កីឡាករ ណុំ សុបន្ត កម្មវិធីនេះ ឧបត្ថម្ភថវិកាដោយ ក្រសួងអប់រំយុវជន និងកីឡា បន្ទាប់លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានចុះហេត្ថលេខាឯកភាព កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ។

គួររំលឹកថា អត្តពលិក ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ធ្លាប់ដណ្តើមបាន មេដាយ មាស ប្រាក់ និងសំរឹទ្ធិជាច្រើនគ្រឿង មកជូនប្រទេសកម្ពុជា ដោយឡែកការ ពិសេសកីឡាករ តឹក ប៊ុនវី ធ្លាប់ឈ្នះ មេដាយសំរឹទ្ធ១គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក ក្នុងចំណោមប្រទេសចំនួន៤៩ប្រទេសចូលរួម។

រីឯការប្រកួត 9th WBPF BODIBUILDING ANG PHYSIQUE SPORTS CHAMPIONSHIPS ANG CONRESSនេះវិញ កីឡាករ តឹក ប៊ុនវី បានហ្វឹកហាត់ត្រៀម ប្រកួតក្នុងប្រភេទទម្ងន់ចន្លោះ ពី៧០ ទៅ៨០គីឡូក្រាម ដោយមានប្រទេសចូលរួមប្រមាណ ៥៩ប្រទេសនៅលើពិភពលោក ៕ សារីម


ចែករំលែក៖