ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែនថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកថា៖ ទោះបីតម្លៃណាក៏ដោយ គឺយើងត្រូវចូលរួមថែរក្សា «សន្តិភាព និងការអភិវឌ្ឍ» ។
សម្តេចតេជោថ្លែងលើបណ្តាញសង្គមកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ថា«ទោះបីតម្លៃណាក៏ដោយ គឺយើងត្រូវចូលរួមថែរក្សា “សន្តិភាព និងការអភិវឌ្ឍ“ ដើម្បីធានាសុវត្ថិភាពការងារ ប្រាក់ខែល្អសមរម្យ និងផលប្រយោជន៍ជាច្រើនទៀតសម្រាប់បងប្អូន កូនក្មួយ កម្មករ កម្មការនីទូទាំងប្រទេស។
ជូនពរបងជនរួមជាតិ និងបងប្អូនកូនក្មួយកម្មករទាំងអស់បានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា» ៕