ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាណាចក្របៃតង លើពានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន រដូវកាលទី១

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតក្រុមអាណាចក្របៃតង ទទួលបានពានរង្វាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រដូវកាលទី១ ឆ្នាំ២០១៧នេះ ក្រោយយកឈ្នះក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ក្នុងលទ្ធផល២-១ នៅវគ្គផ្តាច់ព្រ័ត្រ ដោយភាពតឹងតែងបំផុត កាលពីល្ងាចថ្ងៃទី៨ខែតុលាឆ្នាំ២០១៧ នៅលើទីលាន ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមវត្តមាន លោក វង់ សូត្រ រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ។

វគ្គទីនៃការប្រកួតក្រុមទាំង២រក្សាបានដោយលទ្ធផលស្មើគ្នា ១-១ ដោយយុវជន អាណាចក្របៃតងព្យាយាមតាម យកស្មើក្រុមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា។ លុះចូលតង់ទី២ ក្រុមទាំង២សុទ្ធតែបង្កើនការប្រុងប្រយ័ត្ន សម្រាប់ការសម្រុក រហូតដល់នាទីទី៦៩ កីឡាករ លឹម ចាន់លាភ បានទាត់បំប៉ោងសំណាញ់ទីក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាបន្ថែម១គ្រាប់ទៀត ជួយឲ្យក្រុមអាណាចក្របៃតងទទួលបានជ័យជម្នះលើក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាតែម្តង។

លោក ឧស្មាន ហាសាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានថ្លែងថា បើទោះបី ក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា បានត្រឹមជើងឯករង ពានរង្វាន់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិនសម្រាប់រដូវកាលទីក៏ដោយចុះ ប៉ុន្តែលោកសង្ឃឹមថា រដូវកាលក្រោយក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាកាន់តែខ្លាំង ។ លោកបានបន្តថា អ្វីដែលសំខាន់នោះការលេងកីឡា មិនសំដៅយកតតែជ័យជម្នះណោះទេ។ ការចូលរួមចំណែក របស់យុវជន ពីគ្រប់ភាគីពាក់ព័ន្ធជាកត្តាសំខាន់សម្រាប់លើស្ទួយវិស័យកីឡា និងមុខមាត់ជាតិ។ ដោយឡែក សម្ព័ន្ធយុវជនមុស្លីមកម្ពុជា ថ្មីៗនេះ បានរៀបចំក្រុមកីឡាបាល់ទាត់ ស្ទើគ្រប់ខេត្ត រហូតដល់ភូមិ ទូទាំងប្រទេស ក្នុងគៅលបំណងបណ្តុះគំនិតយុវជនឲ្យលេងកីឡា ដើម្បីសុខភាព និងជៀសវាងសល់ពេលទំនេរ យកទៅធ្វើអ្វីដែលគ្នានប្រយោជន៍ សម្រាបសុខភា សង្គមជាតិ ។

ក្នុងឱកាសនោះ លោក វង សូត្រ បានថ្លែងថា ការរៀបចំលើកដំបូងនៃពានរង្វាន់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ពិតជាទទួលបានជោគជ័យ ហើយលោកសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍បាល់ទាត់កម្រិតមហាជននេះ។ លោកបន្តថា ពានរង្វាន់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នឹងរៀបចំជារៀងរាល់ឆ្នាំ ពិសេសក្នុងនាមតំណាងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា លោកសូមលើកទឹកចិត្ត ដល់យុវជន ចូលរួមលេងកីឡា មិនថា តែកីឡាបាល់ទាត់នោះទេ គ្រប់ប្រភេទកីឡាទាំងអស់ ព្រោះនៅឆ្នាំ២០២៣ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា សម្រេចរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដូវកាលទី១ គឺមាន ១៨ក្រុមចូលរួម។ ឆ្លងកាត់ការប្រកួតជិត ៣ខែកន្លងទៅ ជាលទ្ធផលជើងឯកបានទៅក្រុមអាណាចក្របៃតង ទទួលបានប្រាក់រង្វាន់ ២៥លានរៀល ជើងឯករងក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ទទួលបានប្រាក់រង្វាន់ ២០លានរៀល និងក្រុមលេខ៣ បានទៅក្រុមពិស្ណុការ ទទួលបានប្រាក់រង្វាន់ ១៥លានរៀល ព្រមទាំងមានពានរង្វាន់កីឡាករល្អ អ្នកចាំទីល្អ និងក្រុមលេងមានក្រមសីលធម៌ល្អជាងគេផងដែរ ៕ សារីម


ចែករំលែក៖