សារព័ត៌មានមីយ៉ាន់ម៉ាបានផ្សាយថា រដ្ឋាភិបាលបានបង្កើនសកម្មភាពការពារនៅតាមព្រំដែន និងអាកាសយានដ្ឋាន ដើម្បីរារាំងក្រុមភេរវកម្ម IS ចូលទៅក្នុង ប្រទេសនេះ។
នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការ ការពារជនបរទេស FMPCC នៅទីក្រុង ណៃពីដោ កាលពីថ្ងៃទី១០ខែតុលា អនុ ប្រធានាធិបតីមីយ៉ានម៉ា លោក U Myint Swe បានព្រមានថា ការវាយប្រហារភេរវ កម្មអាចនឹងកើតឡើងនៅក្នុងប្រទេសនេះ ពិសេសគឺនៅរដ្ឋរ៉ាឃីនដែលមានក្រុមជនជាតិ អ៊ិស្លាមរស់នៅ។ ក្រុមភេរវកម្ម IS អាចចូលមកប្រទេសមីយ៉ាន់ម៉ា នៅពេល ខាងមុខ។
លោក U Myint Swe បានអំពាវនាវ ដល់ក្រុមសន្តិសុខឲ្យបង្កើនសកម្មភាពការពារ និងតាមដានយ៉ាងយកចិត្តទុកដាក់នូវជនបរទេសដែលចូលមកទឹកដីមីយ៉ាន់ម៉ា ក៏ដូចជាការពារ ពួកគាត់គេចផុតពីការវាយប្រហាររបស់ក្រុមភេរវកម្ម ក្នុងនោះមាន បុគ្គលិកអង្គការសហប្រជាជាតិជាដើម។
អំពើហិង្សាបានផ្ទុះឡើង នៅក្នុងប្រទេសមីយ៉ានម៉ាចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញាក្រោយពេលក្រុមអិ៊ស្លាមរ៉ូហ៊ីងយ៉ាបាន វាយប្រហារទីតាំង ប៉ូលិស និង យោធានៅ រដ្ឋរ៉ាឃីន ។ អំពើហិង្សា បានសម្លាប់មនុស្ស យ៉ាងតិច១១០នាក់ និងធ្វើឲ្យពលរដ្ឋរាប់សិបមឺុននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព មានប្រទេសបង់ក្លាដែសជា ដើម។
មីយ៉ានម៉ាអាចនឹងក្លាយជាទីតាំងវាយប្រាប់ហារភេរវកម្ម ពីសំណាក់ក្រុមភេរវកម្ម IS នៅពេលដែលក្រុមនេះបានបរាជ័យជាបន្តបន្ទាប់នៅក្នុងប្រទេសអីរ៉ាក់និងស៊ីរី។
កន្លងមក លោក Haider al-Abadi នាយករដ្ឋមន្ត្រីអុីរ៉ាក់បានរំពឹងថា ក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម (IS) នឹងបរាជ័យទាំងស្រុងនៅក្នុងឆ្នាំនេះ នៅក្នុងប្រទេស អុីរ៉ាក់ ។
លោក Abadi បានថ្លែងឲ្យដឹងនៅ ក្នុងសន្និសីទសារព័ត៌មាន មួយនៅលើ កញ្ចក់ទូរទស្សន៍ បន្ទាប់ពីប្រជុំគណៈ រដ្ឋមន្ត្រី របស់គាត់ប្រចាំសប្តាហ៍ថា ជ័យ ជម្នះរបស់កងកម្លាំង សន្តិសុខអុីរ៉ាក់ ប្រឆាំងនឹងក្រុម IS ពិសេសការវាយលុក ចុង ក្រោយនៅតំបន់ Hawijah Pocket ប៉ែកខាងលិច ខេត្ត Kirkuk ។
លោក Abadi បានថ្លែងថា “កងកម្លាំង ចម្រុះអុីរ៉ាក់ នៅតំបន់មួយចំនួន (នៅជិត Hawijah) កងកម្លាំងមិនទាន់ទៅដល់នៅ ឡើយទេគិតចាប់តាំងពីយុគសម័យមុន នោះ ។ នៅថ្ងៃនេះ ក្រុមរដ្ឋអ៊ិស្លាម Daesh គឺមាននៅគ្រប់ទិសទី (នៅក្នុងប្រទេស អុីរ៉ាក់) ហើយយើងសូមសន្យាថា ក្នុងឆ្នាំ នេះនឹងបញ្ចប់ទាំងស្រុង ដោយបញ្ចប់ សកម្មភាពរបស់ IS នៅក្នុងប្រទេសអុីរ៉ាក់ ឲ្យបាន” ៕ ម៉ែវ សាធី