ខេត្តព្រះសីហនុ៖ ស្នងការដ្ថាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧ ម៉ោង២៣និង១០នាទី លើផ្លូវជាតិលេខ៤ ចន្លោះបង្គោល១៨៩-១៩០ មុខប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំព្រៃនប់ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្ដមួយគ្រឿង បើកលឿន បានក្រឡាប់ដោយខ្លួនឯង ធុន Lexus RX ៣០០ ព៌ណទឹកមាស ស្លាកលេខ ភ្នំពេញ 2AF 7739 ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ មកដល់ចំណុចខាងលើ ផ្លូវកោង រថយន្ដមានល្បឿនលឿនពេក បានធ្លាក់ទៅចិញ្ចើមថ្នល់ខាងស្ថាំដៃបណ្ដាលឲ្យក្រឡាប់ផ្ងារកង់ឡើងលើ។
នៅក្នុងរថយន្ដមានជនជាតិចិន ចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ រងរបួសស្រាលបានបញ្ជូនទៅព្យាបាលនៅគ្លីនិចវាលរេញ៕ ឆ្លាម សមុទ្រ