ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើង១០៦នាក់និងបាត់ខ្លួន២៥នាក់ដោយខ្យល់ព្យុះទឹកជំនន់នៅវៀតណាម

ចែករំលែក៖

ចំនួនអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់ ដោយសារខ្យល់ព្យុះទឹកជំនន់នៅក្នុងខេត្តជាច្រើន ប្រទេសវៀតណាម។ តាមរបាយណ៍ការចុងក្រោយ ចំនួនអ្នកស្លាប់នៅក្នុងខេត្ត Khanh Hoa មាន៣៩នាក់ Binh Dinh ១៧នាក់, Quang Ngai ៨នាក់ Quang Nam ២៤នាក់ Thua Thien Hue ១០នាក់ Lam Dong ៣នាក់ Phu Yen ម្នាក់ Kon Tum ម្នាក់ …។ ចំណែកអ្នកបាត់ខ្លួនមាននៅក្នុងខេត្ត Quang Nam ១១នាក់ Binh Dinh ៨នាក់ Khanh Hoa ៥នាក់ និងភូអៀម្នាក់។

ជាមួយគ្នានេះ កម្លាំងទាហានបានបញ្ជូនក្រុមអ្នកមុជទឹកទៅស្វែងរកបុគ្គលិក នាវឹក ដែលបានបាត់ខ្លួននៅក្នុងហេតុការណ៍លិចនាវានៅតំបន់សមុទ្រ Quy Nhon ដោយសារតែព្យុះលេខ១២។

កាលពីប៉ុន្មានថ្ងៃមុននេះ មានការណីបាក់ដីកើតឡើងនៅភូមិភឿកហីប ស្រុក ភឿកស៊ីង ខេត្តក្វាងណាម បណ្តាលឲ្យមនុស្ស២នាក់បាត់ខ្លួន និងម្នាក់រងរបួសធ្ងន់។

លោក Nguyen Manh Ha អភិបាលស្រុកភឿកស៊ីង បានឲ្យដឹងថា ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យក្រុមជួយសង្គ្រោះជួបផលលំបាកយ៉ាងខ្លាំងនៅក្នុង ការចូលទៅកាន់តំបន់ដែលជួបគ្រោះថ្នាក់។

ពាក់ព័ន្ធការលិចនាវា៨គ្រឿងដោយសារព្យុះនៅខេត្ត Quy Nhon មកទល់ពេលនេះរកឃើញនាវឹក៧១នាក់ក្នុងចំណោម៨៤នាក់នៅរស់ និង៨នាក់បានស្លាប់ហើយទើបតែរកឃើញសាកសព២នាក់ប៉ុណ្ណោះ មិនទាន់កំណត់អត្តសញ្ញាណនៅឡើយ។ នៅពេលនេះនាវានេសាទ២២គ្រឿងបានចូលរួម ស្វែងរកអ្នកបាត់ខ្លួន។ ជាមួយគ្នានេះក្រុមមុជទឹក២៦នាក់មកពីកងពលទាហានជើងទឹកលេខ១២៦ ក៏បានចូលរួមស្វែងរកផងដែរ។

ជាមួយគ្នានេះ ពលរដ្ឋជាច្រើនត្រូវបានជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ដោយសារតែទឹកជំនន់កើនឡើងលេចផ្ទះ របស់ពួកគត់។ នៅតំបន់ខ្លះមានទឹកជំនន់កើនឡើងដល់តំបូងផ្ទះ។

ការវាយប្រហារដោយព្យុះលេខ១២ និងសម្ពាធទាបបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាទឹកជំនន់វាយប្រហារខេត្តជាច្រើន នៅប្រទេសវៀតណាម។ ការវាយប្រហារដោយព្យុះភ្លៀងលើកនេះ បង្កការខូចខាតយ៉ាងជាច្រើនទាំងអាយុជីវិត និងទ្រព្យសម្បត្តិ។ ផលដំណាំរបស់ពលរដ្ឋជាច្រើនត្រូវខូចទាំងស្រុង៕ ម៉ែវ សាធី


ចែករំលែក៖