បច្ចុប្បន្នសេដ្ឋកិច្ច ប្រទេសតំបន់អាស៊ី ពិសេសគឺសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និង ជប៉ុន ដែលមានលំដាប់លេខ១និងលេខ ២នៅអាស៊ី និង ទីពីរ ទីបីលើពិភពលោក មានភាពរីកចម្រើនគួរឲ្យមោទនភាព។
នៅពេលនេះ ភាគហ៊ុននៅទីក្រុងតូក្បូ មានសន្ទុះកើនឡើងយ៉ាងខ្លាំង។ ភាគហ៊ុនកើនឡើងក្នុងពេលដែលលោកត្រាំកំពុង បំពេញទស្សនកិច្ចទៅកាន់អាស៊ី ហើយបានទៅកាន់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង។ ចិន គឺជាផ្នែកមួយជួយឲ្យកំណើនសេដ្ឋកិច្ចកើនឡើង ពិសេសក្រោយពេលលោកត្រាំ បន្ទន់ឥរិយាបថ ជាមួយកូរ៉េខាងជើង។
អ្នកជួញដូរ សាកលលោកត្រូវបាន លើកទឹកចិត្ត នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយផ្តល់ លទ្ធផលជាវិជ្ជមាន នៃសាជីវកម្ម និងទិន្នន័យ ដែលបង្ហាញថា សេដ្ឋកិច្ច ពិភពលោក កំពុងស្ថិតក្នុង ស្ថានភាពជាក់ ស្តែង។
សន្ទស្សន៍ Nikkei របស់ជប៉ុនបានវិល ត្រឡប់ មករកទិសដៅកើនឡើងវិញ បន្ទាប់ពីការធ្លាក់ចុះ ដោយវិនិយោគិន ត្រូវបានរារាំង ដោយប្រាក់យ៉េនចុះយ៉ាង ខ្លំាំង ដែលស្ថិតនៅក្រោមសម្ពាធ ពីប្រាក់ ដុល្លារនៅលើក្តីសង្ឃឹម សម្រាប់ការជួស ជុលប្រព័ន្ធពន្ធដារអាមេរិក។
Hiroaki Hiwata អ្នកយុទ្ធសាស្រ្តនៅ Toyo Securities បានប្រាប់ថា “វិនិយោគិន បរទេសកំពុង ទិញភាគហ៊ុនយ៉ាងសកម្ម ពីជប៉ុន” ដែលមានតម្លៃថោកបើប្រៀប ធៀប ទៅនឹងភាគហ៊ុន នៅក្នុងទីផ្សារ បរទេស។ ការកើនឡើង២ភាគរយនៅផ្សារ ហ៊ុន Nikkei នៅពេលព្រឹកបាន កើតឡើង ដោយសារហុងកុង បានកើនឡើង ០,៦ ភាគរយស៊ីដនីកើន ០,៤ ភាគរយ និង សេអ៊ូល ០,១ ភាគរយ។ ទីក្រុងសៀងហៃមានកម្រិតខ្ពស់ខណៈសិង្ហបុរីកើនឡើង ០,១ ភាគរយជាមួយទីក្រុងម៉ានីល។
លោក Trump និងលោកស៊ី ជីនពីង ត្រៀមធ្វើកិច្ចចរចាជាលក្ខណៈឯកជន នៅថ្ងៃព្រហស្បតិ៍ ស្តីពីបញ្ហាមួយចំនួន ដែលពាណិជ្ជកម្មត្រូវបានគេរំពឹងថា នឹង ស្ថិតនៅកំពូល នៃរបៀប វារៈបន្ទាប់ ពីមាន ការរិះគន់ដ៏យូរ របស់សេតវិមាន នៃអតិ រេកពាណិជ្ជកម្មដ៏ធំរបស់ចិន ជាមួយសហ រដ្ឋអាមេរិក ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃកិច្ចប្រជុំសេដ្ឋកិច្ច មហា សមុទ្រ ប៉ាស៊ីហ្វិក ចំនួន២១ ក្នុងប្រទេស វៀតណាម បានពង្រីកកិច្ចចរចា របស់ពួក គេសម្រាប់ ថ្ងៃបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍ នេះ នៅពេលដែលពួកគេតស៊ូ ដើម្បីឯក ភាពលើទីផ្សារ បើកចំហ និង បញ្ហាជាយុទ្ធ សាស្ត្រដទៃទៀត មុនកិច្ចប្រជុំកំពូលមួយ។ នេះបើយោងតាមការ ចេញផ្សាយពី គេហ ទំព័រ japan today នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៧។
ក្រសួងការបរទេសវៀតណាម បាន បញ្ជាក់ថា ការចរចាបានចាប់ផ្តើម នៅព្រឹក ថ្ងៃព្រហស្បតិ៍ ស្របពេល ដែលក្រុមមន្រ្តីបានព្យាយាមបិទគម្លាត នៅក្នុងមុខ តំណែងរបស់ខ្លួន ពួកគេមិនបានផ្តល់ ព័ត៌មានលម្អិតទេ ដោយសារតែកិច្ច ពិភាក្សានៅតែបន្ត។
សន្និសីទសារព័ត៌មាន ដែលគ្រោងទុកនៅថ្ងៃពុធសប្តាហ៍ក្រោយ ត្រូវបានលុប ចោល ខណៈការ ចរចាបានអូសបន្លាយ ពេល។ រដ្ឋមន្រ្តីទាំងនោះបានគាំទ្រ សេចក្តី ព្រាងសេចក្តីថ្លែង ការណ៍មួយ ដែលមេដឹកនាំរបស់ពួកគេនៅក្នុងវេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក ជា ធម្មតាចេញនៅចុងបញ្ចប់ នៃកិច្ចប្រជុំ កំពូលប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ៕ ម៉ែវ សាធី