ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញ តំណាងលោកនាយឧត្តមសេនីយ៍ ជ័យ សុន អនុប្រធានក្រុមការងារចុះជួយក្រុងបាវិត និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញបានថ្លែងថា បើប្រទេសជាតិមិនមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះវិស័យកីឡា ក៏មិនមានភាពល្បីរន្ទឺរហូតឈានលើឆាកអន្តរជាតិនោះដែរ។
ការថ្លែងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ខណះដែលលោក លឹម សៀងហេង អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញ
បានចុះជួបសំណេះសំណាលជាមួយក្រុមកីឡាករ បាល់ទាត់ប្រចាំភូមិកំពោតជ្រូក និងភូមិព្រៃទប់ ស្ថិតនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតព្រមទាំងក្រុមការងារជាច្រើនរូបផងដែរ។
លោក លឹម សៀងហេង ក៏បានផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ ជ័យ សុន អនុប្រធានក្រុមការងារចុះជួយក្រុងបាវិត និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញពិសេសលោកជំទាវម៉ែនសំអនប្រធានក្រុមការងារគណះបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងផងដែរ។
ក្នុងឱកាសនោះដែរលោកបានលើកឡើងថា ការលេងកីឡាមិនថាកីឡាណា ក៏ដោយគឺនាំមកនូវសុខភាពល្អ នឹងបានបង្កើតភាពស្និតស្នាលជាមួយគ្នា មិនតែប៉ុណ្ណោះដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបានដឹកនាំ វិស័យកីឡាគ្រប់ប្រភេទមានការរីកដុះដាលឡើង ជាបន្តបន្ទាប់រួម និងកីឡាបាល់ទាត់។
បន្ទាប់មកលោកលឹម សៀងហេង ក៏បានធ្វើការជម្រុញដល់យុវជនទាំងអស់ ត្រូវនាំគ្នាលេងកីឡាដើម្បីសុខភាពរឹងមាំដើម្បីការពារពីជម្ងឺផ្សេងៗ មិនតែប៉ុណ្ណោះគឺ ត្រូវនិយាយថាទេ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះវានាំឲ្យខូចសុខភាព និងបំផ្លាញអនាគតដល់យើងផងដែរ។
ក្នុងពិធីនោះដែរ លោក លឹម សៀងហេង បានជួយឧបត្ថមដល់ ក្រុមកីឡាសាលាក្រុងបាវិត អាវកីឡា២១កំប្លេរ បាល់០២, ក្រុមកីឡាភូមិកំពោតជ្រូក អាវកីឡា ២១កំប្លេរ បាល់ចំនួន០២ និងថវិកា ២០០,០០០រៀល, ក្រុមកីឡាភូមិព្រៃទប់ អាវកីឡា ២១កំប្លេរ បាល់ចំនួន០២ និងថវិកា៤០,០០០រៀល, វិទ្យាល័យជីភូ សំណាញ់បាល់០១ បាល់ទាត់០២ និងថវិកា២០,០០០រៀល, ប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ថវិកា២០០,០០០រៀល សរុបទាំងសម្ភារៈ និងថវិកាទាំងអស់ ចំនួន៥លានរៀល ក្នុងនោះថវិកា នាយឧត្តមសេនីយ៍ ជ័យ សុន ចំនួន២លានរៀលផងដែរ៕ យឹម សុថាន