ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុង បង្រ្កាបមុខសញ្ញាប្រុសស្រីចំនួន ៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់់ដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចដើមអំពិលសស្អុយ ស្ថិតក្នុងភូមិព្រហស្ថ៍ក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះ ជួន បូណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ឈន ឆុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ សុខ បញ្ញា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ៣នាក់រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី៤ គេមិនបញ្ជាក់អំពីឈ្មោះ និងអសយដ្ឋាននោះទេ។
ជនសង្ស័យត្រូវបានកម្លាំងបង្រ្កាបជាក់ស្ដែង ខណ:ពួកគេកំពុងនាំគ្នាប្រព្រិត្ត ពួកគេជាមុខសញ្ញាដែលសមត្ថកិច្ចមូលដ្ឋានស្រាវជ្រាវ និងតាមដានជាយូរមកហើយ។ ជនសង្ស័យត្រូវនាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕ ប៉ឹម ពិន