ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតអាមេរិក៖ ពិធីចុះហត្ថលេខាលើគំរោងជំនួយស្តីពីការអភិរក្សវត្ថុតាងវាយនភណ្ឌនៅសារមន្ទីរទួលស្លែង

ចែករំលែក៖

ស្ថានទូតអាមេរិកនៅភ្នំពេញ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីចុះហត្ថលេខាសំរាប់គំរោងឆ្នាំ ២០១៧ នៃមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក ស្តីពី “ការអភិរក្សវត្ថុតាងវាយនភណ្ឌ សតវត្សទី២០” នៅសារមន្ទីរទួលស្លែងដែលពិធីនេះនឹងប្រព្រឹត្តនៅព្រឹកថ្ងៃចន្ទ ទី ១១ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ៩:៣០ ព្រឹក។
កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខាដោយតំណាងនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក និងឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
គំរោងនេះផ្តោតទៅលើដំណាក់កាលដំបូងនៃការការពារការខូចនៃសំលៀកបំពាក់របស់ជនរងគ្រោះដែលជារបស់ងាយខូចជាងគេក្នុងចំណោមរបស់ដែលត្រូវបានប្រមូលទុក។ គំរោងនេះនិយាយពីតំរូវការអភិរក្សចាំបាច់បំផុត ដោយមានរបស់បូរាណពី ៣០០០ ទៅ ៥០០០ ដែលមិនត្រូវបានគេធ្វើការអភិរក្សពីមុនមកអោយបានត្រឹមត្រូវដោយអ្នកជំនាញដែលមានវិជ្ជាជីវ:។ គំរោងនេះ នឹងប្រើវិធីសាស្រ្តដែលត្រូវបានគិតគូរនិងត្រូវបានសាកពិសោធន៍មកសំរាប់ការសំអាតពិសេស និងការអភិរក្សយូរអង្វែងនៃរបស់របស់សរីរាង្គមានតំលៃ។ របស់ទាំងនេះអាចត្រូវបានសិក្សាមើល វិភាគបន្ថែមទៀត ហើយត្រូវយកទៅដាក់តាំងនិងបញ្ចូលក្នុងការសិក្សា។ គំរោងអភិរក្សដ៏សំខាន់នេះជួយក្នុងការប្រកាន់ជំហរជាអចិន្រ្តៃយ៍ ប្រឆាំងនឹងអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងនៅក្នុងសាកលលោក។
អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីនេះត្រូវទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក ដោយហៅទូរស័ព្ទមកលេខ ០២៣ ៧២៨២៥៨ ឬអ៊ីម៉េលមក ChreaV@state.gov៕

ចែករំលែក៖