ព័ត៌មានទាន់ហេតុការណ៍៖

អតីតតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សា ខេត្ត-រាជធានី-ក្រុង, ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ប្រឈមនឹងទោសជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ការប្រឈមមុខនឹងទោសជាប់ពន្ធនាគារនេះដោយសារតែអតីតតំណាង រាស្ត្រ និងអតីតសមាជិកក្រុមប្រឹក្សាខេត្ត-រាជធានី-ក្រុង, ស្រុក-ខណ្ឌ និងឃុំ- សង្កាត់ ដែលមកពីអតីតគណបក្សសង្គ្រោះ ជាតិទាំងនោះមិនប្រកាសទ្រព្យសម្បត្តិ តាមកាលកំណត់នៃច្បាប់ប្រឆាំងអំពើពុក រលួយ ក្រោយពីពួកគេត្រូវបានបញ្ឈប់ពី តួនាទី ដោយសារតែគណបក្សសង្គ្រោះ ជាតិត្រូវរំលាយ។

អង្គភាពប្រឆាំងអំពើពុករលួយបាន លើកឡើងថា អតីតតំណាងរាស្ត្រ និង អតីតសមាជិកក្រុមប្រឹក្សាខេត្ត-រាជធានី- ក្រុង, ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ទាំងអស់ ដែលត្រូវបានបញ្ឈប់ ដោយសារតែគណ បក្សត្រូវរំលាយតាមអំណាចសាលដីកា តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ គឺតម្រូវឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលជូនមកអង្គភាពប្រឆាំងអំពើ ពុករលួយយ៉ាងយូរ៣០ថ្ងៃ ក្រោយការចាក ចេញពីមុខតំណែង។

តាមអង្គភាពប្រឆាំងអំពើពុករលួយអតីត តំណាងរាស្ត្រ និងអតីតសមាជិកក្រុមប្រឹក្សា ខេត្ត-រាជធានី-ក្រុង, ស្រុក-ខណ្ឌ និងឃុំ- សង្កាត់របស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅ អង្គភាពប្រឆាំងអំពើពុករលួយយ៉ាងយូរ ៣០ ថ្ងៃ ក្រោយការចាកចេញពីមុខតំណែង ដោយរាប់ចាប់តាំងពីថ្ងៃទី២២-២៧ ខែ វិច្ឆិកា ឆ្នាំ២០១៧។

ប៉ុន្តែគិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាស ថា អង្គភាពប្រឆាំងអំពើពុករលួយទទួល បានឯកសារប្រកាសទ្រព្យសម្បត្តិ និង បំណុលរបស់សមាសភាពគណបក្ស សង្គ្រោះជាតិចំនួនសរុប៦៨៣នាក់ ដោយ ក្នុងនោះតំណាងរាស្ត្រចំនួន៤០នាក់ និង ទីប្រឹក្សា-ជំនួយការ៣១នាក់ សរុបចំនួន ៧១នាក់(នៅរដ្ឋសភា)។ រីឯសមាជិក គ.ជ.ប.ចំនួន៣នាក់ និងសមាជិកក្រុម ប្រឹក្សារាជធានី-ខេត្ត-ក្រុង, ស្រុក-ខណ្ឌ, និងឃុំ-សង្កាត់ចំនួន៦០៩នាក់។

ដូច្នេះនៅរដ្ឋសភា គឺអតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិនៅមិនទាន់ប្រកាស ទ្រព្យសម្បត្តិ និងបំណុល១៤នាក់ទៀត (តំណាងរាស្ត្រម្នាក់ បានចូលគណបក្ស ប្រជាជនកម្ពុជា) រួមទាំងទីប្រឹក្សា និង ជំនួយការជាច្រើននាក់ផ្សេងទៀត។ រីឯ អតីតសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ អតីតគណបក្សសង្គ្រោះជាតិ៥.០០៧នាក់ តែមាន១ចំនួនបានចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ព្រមទាំងនៅ សល់អតីតសមាជិកក្រុមប្រឹក្សារាជធានី- ខេត្ត-ក្រុង, ស្រុក-ខណ្ឌ ជាច្រើននាក់ទៀត។

ឱសានវាទចុងក្រោយសម្រាប់អតីត តំណាងរាស្ត្រ និងអតីតសមាជិកក្រុមប្រឹក្សា ខេត្ត-រាជធានី-ក្រុង, ស្រុក-ខណ្ឌ និងឃុំ- សង្កាត់មកពីអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវចូលប្រកាសទ្រព្យសម្បត្តិ និង បំណុលយ៉ាងយូរត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៧។

មាត្រា៣៨ស្តីពីបទមិនប្រកាសទ្រព្យ សម្បត្តិ និងបំណុល នៃច្បាប់ប្រឆាំងអំពើ ពុករលួយបានកំណត់ថា ជនណាដែល មិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិ ដែលមាន ចែងនៅក្នុងមាត្រា១៧(សមាសភាព បុគ្គល ដែលត្រូវប្រកាសទ្រព្យសម្បត្តិ និង បំណុល) មាត្រា ១៨ (របបប្រកាសទ្រព្យ សម្បត្តិ និងបំណុល) និងមាត្រា ១៩ (ជន ផ្សេងទៀតដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) នៃច្បាប់នេះត្រូវផ្តន្ទាទោស ដាក់ពន្ធគារពី១ខែទៅ១ឆ្នាំ និងពិន័យ ជាប្រាក់ពី១០០.០០០ រៀលទៅ២.០០០. ០០០រៀល ហើយត្រូវបានបង្ខំឲ្យប្រកាស ទ្រព្យសសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុក រលួយ។ ក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀតត្រូវផ្តន្ទាទោសទ្វេដង ៕ ហេង សូរិយា


ចែករំលែក៖