ក្រុមខ្លាំងមិនដែលចាញ់ Manchester City បានបន្តឈ្នះក្រោយពីស្មើកាលពីសប្តាហ៍មុន ដើម្បី រក្សាភាពខ្លាំងប្រជែងជើងឯករដូវកាលនេះដោយបន្តយកឈ្នះក្រុមភ្ញៀវ Watford ៣-១។ ចំណែកក្រុមមាន់ខ្នាយមាស Tottenham Hotspur ក៏នៅតែបន្តរក្សា៣ពិន្ទុបន្ថែមទៀតដោយ យកឈ្នះក្រុមម្ចាស់ផ្ទះSwansea ២-០ កាលពីរាត្រីថ្ងៃអង្គារ ទី២ ខែមករា។
ខ្សែបម្រើស្លាប Raheem Sterling បានរកគ្រាប់បាល់បញ្ចូលទីលឿនជាងគេបំផុតនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ខណៈដែលក្រុមកំពុងនាំមុខ Manchester City បានវិលទៅកាន់ផ្លូវនៃជ័យជម្នះតាមរយៈការផ្តួលក្រុម Watford ៣-១ កាលពីថ្ងៃអង្គារ ស្របពេលដែល Fernando Llorente បានជួយឲ្យក្រុម Tottenham Hotspur ទទួលជ័យជម្នះ ២-០ នៅលើទឹកដីអតីតក្រុមរបស់ខ្លួន Swansea។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Raheem Sterling បានរកគ្រាប់បាល់បញ្ចូលទី ក្រោយពីលេងបានត្រឹមតែរយៈពេល៣៨វិនាទី នៅមុនពេលការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ Christian Kabasele ក្នុងតង់ទី១ បានធ្វើឲ្យក្រុមរបស់លោក Pep Guardiola គ្រប់គ្រងទាំងស្រុងតែម្តងនៅកីឡដ្ឋាន Eastlands។ ខ្សែប្រយុទ្ធ Sergio Aguero បានរកគ្រាប់បាល់ទី៣ ឲ្យក្រុមខ្លួន ខណៈដែល Man City បានផ្តល់នូវការឆ្លើយតបដ៏ល្អឥតខ្ចោះ ក្រោយពីការឈ្នះជាប់ៗគ្នារបស់ពួកគេបានបញ្ចប់ត្រឹម ១៨ប្រកួត ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Crystal Palace កាលពីថ្ងៃអាទិត្យ។
លោក Guardiola គ្រូបង្វឹកក្រុមមេឃខៀវ Man City បានឲ្យដឹងថា «យើងបានលេងយ៉ាងល្អ។ ក្រោយពីបាត់បង់ ២ពិន្ទុ យើងបាននិយាយពីប្រតិកម្មរបស់យើង ពីព្រោះក្រុមធំៗបាត់បង់ពិន្ទុដែរ ប៉ុន្តែមិនច្រើន» ។ ចំណែកលោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម Tottenham Hotspur បានឲ្យដឹងថា «អាកាសធាតុពីមិនអំណោយផលឡើយ ប៉ុន្តែយើងបានគ្រប់គ្រងការប្រកួត និងបានព្យាយាមលេងកីឡាបាល់ទាត់។ ជារួម ខ្ញុំគិតថា យើងលេងបានល្អប្រសើរជាង និងស័ក្តិសមក្នុងការទទួលបាន ៣ពិន្ទុ»។
សូមបញ្ជាក់ថា ក្រុមកំពូលតារាង Man City កំពុងតែនាំមុខ១៥ពិន្ទុដាច់លើក្រុមឈរលេខ២ Manchester United ខណៈដែលពួកគេបន្តធ្វើឲ្យការប្រជែងដណ្តើមពានក្លាយជាការអបអរដ៏វែងមួយ។ ចំណែកក្រុមTottenham Hotspur មាន៤០ពិន្ទុ ប៉ុន្តែនៅសល់១ប្រកួតទៀត ដើម្បីប្រជែងយកតំណែង Top 4 ដែលមានក្រុមហង្សក្រហម តោខៀវ និងបិសាចក្រហមនៅពីលើ ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧៖
England – Premier League | ||||||||||
FT | Southampton | 1 – 2 | Crystal Palace | View events | More info | |||||
FT | Swansea City | 0 – 2 | Tottenham Hotspur | View events | More info | |||||
FT | West Ham United | 2 – 1 | West Bromwich … | View events | More info | |||||
FT | Manchester City | 3 – 1 | Watford | View events | More info | |||||
England – Championship | ||||||||||
FT | Fulham | 4 – 1 | Ipswich Town | View events | More info | |||||
FT | Wolverhampton … | 3 – 0 | Brentford | View events | More info | |||||
FT | Reading | 0 – 2 | Birmingham City | View events | More info | |||||
Italy – Coppa Italia | ||||||||||
FT | Napoli | 1 – 2 | Atalanta | |||||||
Asia – Gulf Cup of Nations | ||||||||||
FT | Oman | 1 – 0 | Bahrain | View events | More info | |||||
FT | Iraq | 0 – 0P | UAE | |||||||
Brazil – São Paulo Youth Cup |
|||||
FT | Água Santa U20 | 2 – 2 | Espírito Santo U20 | More info | |
FT | Vasco da Gama U20 | 2 – 0 | Juventus U20 | More info | |
FT | Novorizontino U20 | 3 – 0 | Aliança U20 | More info | |
FT | Santos U20 | 3 – 0 | América RN U20 | More info | |
FT | Taubaté U20 | 3 – 0 | Moto Club MA U20 | More info | |
Cyprus – 1. Division |
|||||
FT | Doxa | 0 – 0 | Anorthosis | More info | |
FT | Ethnikos Achna | 0 – 0 | Ermis | More info | |
FT | Alki Oroklini | 0 – 3 | Omonia Nicosia | View events | More info |
Egypt – Premier League |
|||||
FT | Nasr | 0 – 4 | Al Ahly | View events | More info |
England – Non League Div One |
|||||
Isthmian North |
|||||
FT | Haringey Borough | 4 – 1 | Waltham Abbey | More info | |
FT | Tilbury | 1 – 3 | Barking | More info | |
Southern-East |
|||||
FT | Ashford Town (… | 4 – 2 | Marlow | More info | |
England – Lancashire Senior Cup |
|||||
FT | Morecambe CC | 0 – 3 | Blackburn Rove… |
World – Club Friendlies | |||||
FT | Singida United | 3 – 2 | Zimamoto | More info | |
FT | Simba | 1 – 1 | Mwenge | More info | |
FT | Young Africans | 2 – 1 | Mlandege |