ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកស្អាងចាប់ខ្លួនជនសង្ស័យម្នាក់ករណីពាក់ព័ន្ធថ្នាំញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្អាងចាប់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ខណៈដែលជនសង្ស័យខាងលើនេះជាប់ពាក់ព័ន្ធករណីថ្នាំញៀន ។

ប្រតិបត្ដិការចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង២០និង១៥នាទី ថ្ងៃអង្គារ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៨ ត្រង់ចំណុចប្រឡាយអុងកូ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ រិន ភារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន០៥កញ្ចប់ (មធ្យម០៣តូច០២) ។

ប្រភពដដែលបន្ដថា ជនសង្ស័យសង្ស័យខាងលើនេះគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំសិត្បូ ស្រុកស្អាង ដែលសមត្ថកិច្ចបានតាមដានជាយូរមកហើយ លុះមកដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានច្បាស់ថា ជនសង្ស័យឈ្មោះ រិន ភារ៉ា កំពុងសកម្មភាពជួញដូរថ្នាំញៀនត្រង់ចំណុចភូមិ/ឃុំកើតហេតុខាងលើ ភ្លាមសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុរួចឃាត់ខ្លួនជនសង្ស័យ និងឆែកឆេរបានរកឃើញថ្នាំញៀនចំនួន៥កញ្ចប់ ឈានដល់ចាប់ខ្លួនជនសង្ស័យយកមអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រិន ភារ៉ា បានសារភាពថា ថ្នាំញៀនខាងលើនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីស្រ្ដីម្នាក់នៅវាលខ្សាច់ សង្តាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ចំនួន០១កញ្ចប់ធំ តម្លៃ១០ម៉ឺនរៀល រួចហើយខ្លួនបានរំលែកគ្រឿនញៀនបានចំនួន០៦កញ្ចប់ លក់ក្នុង០១កញ្ចប់ចំនួន៤ម៉ឺនរៀល ៕ ស្អាងជ័យ


ចែករំលែក៖