ខេត្តប៉ៃលិន ៖ ជនជាតិចិនប្រុស ស្រី ចំនួន១៤នាក់ នោះមាន ស្រី២នាក់ ត្រូវបានថៅកែកាស៊ីណូមួយកន្លែង ឈ្មោះ ក្រោន (Crown) ដែលមានទីតាំងស្ថិតនៅជាប់ព្រំដែនកម្ពុជាថៃ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ,ខេត្តប៉ៃលិន បានជួលឲ្យមកបម្រើការងារនៅក្នុងកាស៊ីណូ ដោយចេញថ្លៃសំបុត្រយន្តហោះ និងថ្លៃលិខិតឆ្លងដែន ស្រាប់តែស្នាក់នៅធ្វើការមិនបាន១អាទិត្យផង នាំគ្នាហៅរថយន្ត ឈ្នួលជិះបម្រុងរត់គេចទៅខេត្តសៀមរាប រួចឡើងយន្តហោះទៅស្រុកវិញ ត្រូវថៅកែប្តឹងនគរបាល ឲ្យស្ទាក់ចាប់មកបង់លុយថ្លៃការខូចខាតវិញ ។
ហេតុការណ៍បុគ្គលិកកាស៊ីណូជនជាតិចិនទាំងប្រុស ស្រី ចង់លួចរត់គេចខ្លួនឆ្លងដែន ត្រូវបានថៅកែកាស៊ីណូទូរស័ព្ទប្ដឹង នគរបាលចាប់ឃាប់ត្រឡប់មកវិ ញហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៩ ចំណុចស្រែម្អម ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានពីលោក គង់ ណន អធិការរងនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ថៅកែកាស៊ីណូក្រោន(Crown Casino) បានជួលជនជា តិចិនចំនួន១៤នាក់ ក្នុងនោះស្រី២នាក់ មកពីប្រទេសចិន ដោយចេញថ្លៃលិខិតឆ្លងដែន និងថ្លៃសំបុ ត្រយន្តហោះជូនពួកគេ ឲ្យមកធ្វើការនៅក្នុងកាស៊ីណូរបស់ខ្លួន ។
លោកបន្តទៀតថា,ជនជាតិចិនប្រុសស្រីនេះមកធ្វើការមិនទាន់បាន១អាទិត្យផង ស្រាប់តែមិនដឹងជាមានមូលហេតុអ្វីបានជាពួកគេ ទាំងនាគ្នាហៅរថយន្តឈ្នួលរួចឡើងជិះក្នុងទិសដៅពីត្បូងទៅជើងរហូតដល់ចំណុចស្រែម្អមក្នុងភូមិភ្នំកុយ,ឃុំសាលាក្រៅ,ទើបខាងលោកសហការជាមួយម្ចាស់កាស៊ីណូក៏បានទូរស័ព្ទប្ដឹងនគរបាលស្រុកសាលាក្រៅឲ្យជួយឃាត់រថយន្តទុកដើម្បីឲ្យជនជាតិចិនទាំងនោះសងថ្លៃខូចខាតរបស់ថៅកែសិនទើបអនុញ្ញាតឲ្យធ្វើដំណើរទៅបាន ។
លោកបញ្ជាក់ថា ពេលមកដល់កន្លែងកាស៊ីណូវិញ គេឃើញជនជាតិចិនទាំងនោះ បានរៃអង្គាសលុយគ្នាម្នាក់១រយដុល្លារ ដើម្បីប្រគល់ជូនមេការយកទៅជូនថៅកែកាស៊ីណូខាងលើវិញ ទូទាត់លាត់សើយ ឲ្យរួចថ្លៃបង់ខាតពីមុនខ្លះៗ ។
ចំណែក អ្នករស់នៅក្បែរច្រកទ្វារអន្តរជាតិព្រំដូចជារត់ម៉ូតូឌុបក៏ បានបង្ហើបឲ្យដឹងថា មូលហេ តុដែលជនជាតិចិននាំគ្នាប្រមូល ខោ អាវនិងសម្ភារះផ្សេងៗ រត់ត្រឡប់ទៅស្រុកខ្លួនវិញ ប្រហែលជាមកពីឲ្យប្រាក់ខែតិចពេក ឬមកពីមូលហេតុអ្វីម្យ៉ាងទេ ។ បើ ដូច្នោះពួកគេក៏មិនរត់គេចដែរ ព្រោះមានជនជាតិចិនមួយចំនួនទៀ តកំពុងស្នាក់នៅធ្វើការងារទីនោះដែរ តែគេមិនមានបញ្ហាអ្វីនោះទេ ៕ ស សារ៉េត