ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ស្អែកនេះ គឺកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាងលើកទី២

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ថា  ស្អែកនេះ គឺកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាងលើកទី២ ។

សម្តេចតេជោថ្លែងថា៖

«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

ស្អែកនេះ គឺកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាងលើកទី២។ កិច្ចប្រជុំនេះនឹងនាំមកនូវគម្រោងអភិវឌ្ឍន៍ជាច្រើនសម្រាប់ប្រជាជាតិរស់នៅតាមដងទន្លេមេគង្គហើយដែលភ្ជាប់ទៅទន្លេឡានឆានប្រទេសចិន ដែលក្នុងនោះមានប្រទេស កម្ពុជា, ថៃ, ឡាវ, វៀតណាម, ភូមា និងប្រទេសចិន។

ដោយសារសន្តិភាព ស្ថរភាពនយោបាយ និងសង្គម ទើបយើងអាចរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិបែបនេះបាន។ នេះជាមោទនៈភាពរបស់ជាំតិយើងទាំងមូលដែលបានមកពីការរួមចំណែករបស់បងប្អូនជនរួមជាតិទាំងអស់គ្នា។

សូមជូនពរបងប្អូនជួបតែសេចក្តីសុខគ្រប់ទីកន្លែងទាំងអស់ !» ៕


ចែករំលែក៖