លោក Ellis Shortម្ចាស់ក្លiប Sunderland ពិចារណាលក់ក្លឹបដល់អ្នកជំនួញណាដែលឲ្យថ្លៃខ្ទង់៥០លានផោន។
បច្ចុប្បន្នក្រុមឆ្មាខ្មៅ Sunderland កំពុងដុនដាបខ្លាំងនៅលីគលំដាប់ទីពីរអង់គ្លេស (Championship) ដោយឈរនៅបាតតារាងលេខ២៤ ប្រឈមមុខការធ្លាក់ទៅលេខលីគលំដាប់ទីបី។ ខណៈអ្នកចាត់ការ Chris Coleman ដែលចាកចេញពីជម្រើសជាតិវែលទៅដឹកនាំ Sunderland មិនអាចស្រោចស្រង់ក្រុមបានទេ ។
ម្ចាស់ក្លឹបសញ្ជាតិអាមេរិក Ellis Short អស់អារម្មណ៍នឹងស្ដារក្រុមឡើងវិញទើបពិចារណាលក់ចេញតែម្ដង មិនខ្វល់ពីថ្លៃទាប ឬខ្ពស់។ លោកEllis ធ្លាប់ពិភាក្សាលក់ក្លiបក្នុងតម្លៃ១០០លានផោនកាលពីរដូវកាលមុនតែការចរចាមិនទៅមុខទើបទម្លាក់តម្លៃរហូតពាក់កណ្ដាល ៕ ដេវីត