ព័ត៌មានទាន់ហេតុការណ៍៖

បុណ្យផ្កាប្រាក់រស្មីសាមគ្គីវត្តពោធិជ័យឃុំសេកុងស្រុកសៀមប៉ាងដើម្បីប្រមូលបច្ច័យកសាងព្រះវិហារបន្ត ដែលមានសសរ៤៨ដើម

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ បុណ្យផ្គារស្មីសាមគ្គីនៅវត្តពោធិជ័យដើម្បីប្រមូលបច្ច័យយកមកកសាងព្រះវិហារបន្ត កម្មវិធីបុណ្យែដែលប្រារព្វធ្វើមានរយៈពេលពីរថ្ងៃ ចាប់ផ្តើមនៅវេលាម៉ោង២.០០រសៀល ថ្ងៃពុធ នឹងថ្ងៃព្រហស្បតិ៍ ខែផល្គុន ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ . ២២ ខែកុម្ភៈ ឆ្នាំ២០១៨ ឋិតក្នុងក្នុងវត្តពោធិជ័យ ភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង។

ផ្តេីមបុណ្យដេីម្បីប្រមូលបច្ច័យកសាងវិហារបន្ត(ដែលមានបណ្តុះសរសព្រះវិហារចំនួន៤៨ ដើម្បីរៀបជញ្ជាំងនិងចាក់ពិដានលើ) ។

អ្នកផ្ដើមបុណ្យ

ព្រះវិសុទ្ធិមុនី នូរ ចាន់ថា ព្រះរាជាគណ:ថ្នាក់កិត្តិ យសនឹងជាព្រះមេគុណខេត្តស្ទឹងត្រែង

១.ព្រះបវរវិទូ សុខា សុចាន់ ព្រះបាឡាត់គណខេត្តស្ទឹងត្រែង

២.ព្រះធម្មត្ថេរ អិុត វិន ព្រះសមុហ៍គណខេត្តស្ទឹងត្រែង

៣.ព្រះចន្ចត្ថេរ ហុឹម ចាន់ ព្រះវិន័យធរគណខេត្តស្ទឹងត្រែង

៤.ព្រះចន្ចបរិបុណ្ណោ ចាន់ ប៊ុនឡេង ព្រះធម្មធរគណខេត្ត

៥.ព្រះជយសុទ្ធោ ពុច សុខសុវណ្ណ ព្រះលេខាគណខេត្ត

៦.ព្រះធម្មាភិរ័ត យ៉ន សំណាង ព្រះអនុគណក្រុង

៧.ព្រះវិនយារ័ក ពុធ យុាំ ព្រះអនុគណស្រុកថាឡា

៨.ព្រះសាគរសោភ័ណ សុំ ខេង ព្រះអនុគណស្រុក សេសាន

៩.ព្រះគាមានុវិជិត ថៅ ពូន ព្រះអនុគណស្រុក សៀមបូក

១០.ព្រះតេជគុណ សៅ សុផានី ព្រះចៅអធិការវត្ត ធម្មរង្សី

១១.ព្រះតេជគុណ ខាំលឺ ចាន់សឿន ព្រះចៅអធិការ វត្តមហាសិលារាម

១២.ព្រះតេជគុណ កែវ សាវឿន គង់នៅវត្ត ពោធិជ័យ

១៣.ព្រះតេជគុណ សំ ដារា ព្រះចៅអធិការវត្ត ស្រែស្រណុកថ្មី

១៤.ព្រះតេជគុណ លិន ប៊ុនស៊ុង ព្រះចៅអធិការវត្ត ស្រែក្រសាំង

១៥.ព្រះតេជគុណ ផេង រា ព្រះចៅអធិការវត្តពោធិ សែនជ័យ។

១៦.លោកអភិបាលស្រុក ផាន់ យុត និងលោកស្រី ព្រមទាំងបុត្រ

១៧.អ្នកស្រី នូ ចាន់ពៅ និងស្វាមី ព្រមទាំងបុត្រ

១៨.លោក អេង ភិរុន និងលោកស្រី ព្រមទាំងបុត្រ

១៩.លោក ស្រស់ សារិន និងលោកស្រី ព្រមទាំងបុត្រ

២០.លោក ជឹម អេន និងលោកស្រី ព្រមទាំងបុត្រ សរុបទាំងអស់ដែលមិនបានរៀបឈ្មោះមានចំនួន៦៩នាក់ជាអ្នកផ្ដើមបុណ្យ។

នៅរសៀលម៉ោង០២:៣០នាទីជួបជុំពុទ្ធបរិស័ទ មស្សការសមាទានសីលចូលម៉ោង០៣:០០និមន្តព្រះសង្ឃចំរើនព្រះបរិត្តសម្តែងធម៌ទេសនាគ្រែបីដល់ម៉ោង០៥:០០ល្ងាចទទួលបដិសណ្ឋារកិច្ច និងរៀបចំម្ហូបនំចំណីអាហារជូនភ្ញៀវដែលអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យនេះ។

ឈានចូលដល់ថ្ងៃទី២ ថ្ងៃព្រហស្បតិ៍ ០៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២២ ខែឆ្នាំដដែល នៅវេលាម៉ោង០៥:៣០នាទីព្រឹកពុទ្ធបរិស័ទជិត ឆ្ងាយសមាទានឧបោសថសីល ដល់ម៉ោង6:30នាទីប្រគេនចង្ហាន់ដល់ព្រះសង្ឃ30អង្គ។

ដល់ម៉ោង9:00នាទីព្រះសង្ឃនិមន្តទ្រុងបិណ្ឌបាត្រចំនួន30អង្គ រួចវេរភត្តហាប្រគេនព្រះសង្ឃដល់ម៉ោង2:00នាទីរសៀលជួបជុំពុទ្ធបរិស័ទជិតឆ្ងាយក្នុងវត្តនឹងរៀបចំយានជំនិះ ដេីម្បីដង្ហែដេីមផ្កាប្រាក់ប្រទាក់សិនបីជុំព្រះវិហារ រួចវេប្រគេនបច្ច័យដល់ព្រះសង្ឃនឹងមស្សកាសមាទៀនសិល យប់មានកម្មវិធីប្រគំដន្ត្រីកំដរទៀតផង ៕ មាស សុផាត


ចែករំលែក៖