ខេត្តក្រចេះ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូអគ្គិភ័យឆាបឆេះរងការខូចខាត់ស្ទេីរទាំងស្រុងសមត្ថកិច្ចជួយអន្តរាគមន៍ ជួយបាញ់ទឹកពន្លត់អស់ជាច្រេីនរថយន្តតែមិនអច់គ្រប់គ្រងស្ថានភាពអគ្គិភ័យឆាប់ឆេះនោះបានទេ ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បានកេីតឡេីងនៅវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នៅចំណុចភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ការឆាបឆេះនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គីសនី ហើយបណ្តាលធ្វេីឲ្យខូចខាត់ផ្ទះពលរដ្ឋចំនួន២ខ្នងទាំងស្រុង និង១ខ្នងផ្ទះទៀតឆេះអស់ជញ្ជាំងមួយចំហៀង ។
សមត្ថកិច្ចបន្តថា ហេតុការណ៍នោះប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ៣គ្រឿង អស់ទឹកចំនួន ៣រថយន្ដទេីបអណ្តាតភ្លើងរលត់ទៅវិញ។
នៅក្នុងហេតុការណ៍នេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ គ្រាន់តែខូចខាត់ទ្រព្យសម្បត្តិជាច្រើនមិនទាន់ដឹងទូលេខពិតប្រាកដនៅឡើយ។
លោក អ៑ុន ហយ នាយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំសំបុកបានឲ្យដឹងថា ម្ចាស់ផ្ទះទី១៖ឈ្មោះ ចេង សុគន្ធា ភេទស្រី អាយុ៣០ឆ្នាំ ផ្ទះធ្វេីអំពីឈេីប្រក់សង្កសីទំហំ៦ម៉ែត្រគុណ១០ម៉ែត្រសរុបទឹកប្រាក់អស់ប្រហែលជាង៥០០០ដុល្លារ ។
ម្ចាស់ផ្ទះទី២ ឈ្មោះ អុំ សារិត ភេទប្រុស អាយុ ៥២ឆ្នាំ ប្រពន្ធឈ្មោះ ចេង ឡាយហ៊ុនអាយុ៥០ឆ្នាំផ្ទះឈេីប្រក់សង្កសី ខូចខាត់សរុបទឹកប្រាក់អស់ជាង ៧០០០ដុល្លារ ។
ម្ចាស់ផ្ទះទី៣៖ឈ្មោះ ខេង ហន ភេទប្រុស អាយុ៦០ឆ្នាំផ្ទះឈេីប្រក់សង្ក័សីទំហំ៧គុណ៩ម៉ែត្រ ឆេះជញ្ជាំងមួយចំហៀង។
នៅព្រឹកបន្ទាប់ឆាបឆេះរួចគេឃើញសមត្ថកិច្ច និងអាជ្ញាធរចុះត្រួតពិនិត្យ និងវាយតម្លៃអំពីការខូចខាតហើយស្រង់ឈ្មោះដើម្បីផ្តល់ជំនួយឧបត្ថមសង្គ្រោះបន្តជីវភាពអ្នករងគ្រោះទាំនោះ ៕ ជីវន្ត