ខេត្តពោធិ៍សាត់៖ ប្រជានេសាទជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ឃាត់ខ្លួនតាមបណ្ដឹងរបស់ប្រពន្ធ ព្រោះគាត់ពូកែបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្លាំងណាស់ឲ្យស្រវឹង កាលពីថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ។
របាយការណ៍របស់នគរបាលស្រុកកណ្ដៀងនិយាយថា បុរសចូលចិត្តផឹកសុីស្រវឹងក្លែមទ្រព្យសម្បត្តិឬសម្ភារក្នុងផ្ទះ ឈ្មោះ ង្វៀង យាំុងកែ អាយុ ៣៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះថែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
របាយការណ៍បន្តថា ការឃាត់ខ្លួនប្រជានេសាទជនជាតិវៀតណាមជាជនសង្ស័យរូបនេះ គឺអនុវត្តន៍ឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ មៀង ធីហុង ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម ត្រូវជាប្រពន្ធរបស់បុរសត្រូវបានឃាត់ខ្លួន ដោយបុរសជាប្ដីរបស់គាត់នេះ ចូលចិត្តផឹកសុីហើយឲ្យតែស្រវឹងពូកែខាងប្រើអំពើហិង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្នានសល់ជាញឹកញាប់ ធ្វើឲ្យគាត់(ប្រពន្ធ)តស៊ូអត់ទ្រាំលែងបានហើយ ទើបដាច់ចិត្តប្តឹងសមត្តកិច្ចនគរបាលឲ្យអនុវត្តន៍តាមច្បាប់ម្ដង។
ក្នុងរបាយការណ៍ដដែលបន្តទៀតថា បុរសចូលចិត្តផឹកសុីស្រវឹងក្លែមទ្រព្យសម្បត្តិឬសម្ភារក្នុងផ្ទះ ហើយត្រូវបានកម្លាំងតាមបណ្ដឹងរបស់ស្រ្តី បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង៕ ប៉ឹម ពិន