ព័ត៌មានទាន់ហេតុការណ៍៖

SmartStart រដូវកាលទី២សម្រាប់អ្នកបង្កើតគំនិតច្នៃប្រឌិតថ្មីៗវ័យក្មេង

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨៖ ក្រុមហ៊ុន Smart Axiata កំពុងតែប្រកាសស្វែងរកបេក្ខភាពថ្មីៗសម្រាប់រដូវកាលទី២ដោយសារភាពជោគជ័យ នៃការចាប់ផ្ដើមកម្មវិធី SmartStart: Young Innovator Program កាលពីឆ្នាំមុនដែលនិស្សិតចំនួន១២០នាក់មកពីក្រុមចំនួន៣០បានបង្កើតគំនិតបច្ចេកវិទ្យារបស់ពួកគេជាមួយនឹងការគាំទ្រពីអ្នកជំនាញ និងប្រាក់ឧបត្ភម្ថ  ។
ជាថ្មីម្តងទៀត ក្រុមហ៊ុន Smart ជាមួយនឹងImpact Hub ភ្នំពេញនឹងជួយដល់និស្សិតសកលវិទ្យាល័យកម្ពុជាវ័យក្មេងធ្វើឲ្យគំនិតច្នៃប្រឌិតថ្មីរបស់ពួកគេល្អប្រសើរក្នុងគោលដៅបង្កើតគំនិតដ៏ល្អនោះឱ្យក្លាយទៅជាផលិតផលឌីជីថលពិតប្រាកដ និងក្លាយជាសហគ្រាសបច្ចេកវិទ្យាទៅថ្ងៃអនាគត ។ ក្នុងរយៈពេលជាង៩ខែក្រុមដែលត្រូវបានជ្រើសរើសដំបូងនឹងត្រូវបានជម្រុះនៅសល់ត្រឹម៥ក្រុម ។
ក្រុមនីមួយៗទទួលបានទឹកប្រាក់៤០០០ដុល្លារ សហរដ្ឋអាមេរិក និងកម្មវិធីបណ្តុះបណ្តាលរយៈពេល៦ ខែជាមួយនឹងអ្នកប្រឹក្សាជំនាញៗ នៅ Impact Hub ។ ក្រុមដែលរីកចម្រើនជាងគេនឹងឈ្នះរង្វាន់ធំគឺដំណើរទស្សនៈកិច្ចបច្ចេកវិទ្យាទៅកាន់ប្រទេសសិង្ហបុរីដើម្បីជួបជាមួយនឹងក្រុមហ៊ុនGoogle ក្រុមហ៊ុនMicrosoft  និងក្រុមហ៊ុនFacebook ដែលសុទ្ធសឹងតែជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗ ។
លោកថូម៉ាសហ៊ុននាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “ឆ្នាំដំបូងរបស់យើងយើងបានឃើញនូវគំនិតអស្ចារ្យជាច្រើនដែលចេញពីសិស្សនិស្សិតមកពីសាកលវិទ្យាល័យចំនួន៨ ។ ឆ្នាំនេះយើងកំពុងបើកឱកាសទៅកាន់សកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេសកម្ពុជាធ្វើការដាក់ពាក្យទាំងអស់គ្នា ។ ខ្ញុំមានសេចក្តីរំភើបចំពោះបេក្ខជនជំនាន់ថ្មីថាតើពួកគេនឹងនាំយកនូវគំនិតអ្វីខ្លះមកចូលរួមក្នុងកម្មវិធីនេះ  ”។
លោកថូម៉ាសបានបន្ថែមថា៖ “ដោយមានការគាំទ្រពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្រសួងអប់រំយុវជន និងកីឡាImpact Hub ដៃគូអភិវឌ្ឍន៍របស់យើងក៏ដូចជាអ្នកបង្ហាត់បង្ហាញនៅក្រុមហ៊ុនSmart ខ្ញុំមានជំនឿចិត្តថាការប្រកួតប្រជែងSmartStart រដូវកាលទី២នឹងបង្កើនស្ដង់ដារនូវអ្វីដែលសហគ្រិនបច្ចេកវិទ្យានាពេលអនាគតអាចសម្រេចបាន ”។
ក្រុមដែលឈ្នះកាលពីឆ្នាំមុនឈ្មោះថា GoSoccer ដែលបានបង្កើតកម្មវិធីឌីជីថលសម្រាប់ធ្វើការកក់ និងគ្រប់គ្រងតារាងបាល់ទាត់នៅទូទាំងទីក្រុងភ្នំពេញគឺបានរៀបចំខ្លួនរួចរាល់ហើយសម្រាប់ដំណើរទស្សនៈកិច្ចបច្ចេកវិទ្យាទៅប្រទេសសិង្ហបុរីនៅចុងខែនេះ ។
លោកសុវណ្ណលីហួរមកពីក្រុមGoSoccer បានពន្យល់ថា៖ “យើងតែងតែគិតឃើញថាការកក់តារាងបាល់ទាត់វាដូចជាពិបាកប៉ុន្តែមិនដឹងពីរបៀបដែលអាចប្តូរគំនិតហ្នឹងទៅជាផលិតផលបានឡើយ ។ ដោយមានការគាំទ្រពីកម្មវិធីSmartStart  និងប្រាក់ឧបត្ថម្ភចំនួន៤០០០ពាន់ដុល្លារក្រុមរបស់យើងដែលមានសមាជិកចំនួន៥នាក់អាចយល់ដឹងពីចក្ខុវិស័យរបស់យើងកាន់តែច្បាស់ និងអាចបង្កើតអ្វីដែលយើងគិតថានឹងអាចធ្វើឲ្យជិវិតរបស់មនុស្សយើងងាយស្រួលជាងមុន  ”។
សម្រាប់លោកAlberto Cremonesi នាយកប្រតិបត្តិនៃImpact Hub ភ្នំពេញបានមានប្រសាសន៍ថាភាពជាដៃគូរបស់ពួកគេជាមួយក្រុមហ៊ុនSmart ចំពោះគំនិតផ្តួចផ្តើមដូចជាកម្មវិធីSmartStart នេះនឹងជួយអភិវឌ្ឍអ្នកមានទេពកោសល្យផ្នែកឌីជីថលជំនាន់ក្រោយក្នុងប្រទេសកម្ពុជា ។ លោកAlberto បាននិយាយថា៖“វាពិតជាអស្ចារ្យណាស់ដែលឃើញថាក្រុមSmartStart បានរីកចម្រើននៅប៉ុន្មានខែចុងក្រោយនេះ ។ ពួកគេមួយចំនួនបានបន្តធ្វើជាតំណាងឲ្យប្រទេសកម្ពុជានៅក្នុងការប្រកួតប្រជែងក្នុងតំបន់ផ្សេងទៀត ។ យើងកំពុងទន្ទឹងរង់ចាំរួមដំណើរជាមួយអ្នកច្នៃប្រឌិតវ័យក្មេងជំនាន់បន្ទាប់នេះ ”។
និស្សិតមហាវិទ្យាល័យវ័យក្មេង និងអ្នកដែលមានបំណងចង់ដាក់ពាក្យក្នុងកម្មវិធីនេះ ត្រូវបានស្វាគមន៍ឲ្យដាក់ពាក្យតាមរយៈអនឡាញនៅគេហទំព័រwww.smartstart.com.kh   ។ និស្សិតដែលមានចំណាប់អារម្មណ៍អាចចូលសិក្សាបន្ថែមពីកម្មវិធីនេះបាននៅសប្តាហ៍នេះនៅវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសាកលវិទ្យាល័យជាតិគ្រប់គ្រងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីSmartStart  ។ កម្មវិធីSmartStart គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនដែលក្រុមហ៊ុនSmart កំពុងតែផ្សាភ្ជាប់ជាមួយនឹងយុវជនកម្ពុជាវ័យក្មេងដើម្បីជំរុញឲ្យមានការចូលរួមកាន់តែច្រើនក្នុងវិស័យបច្ចេកវិទ្យារបស់ព្រះរាជាណាចក្រកម្ពុជា និងជំរុញដល់ការបង្កើតកម្មវិធីផ្នែកបច្ចេកវិទ្យាក្នុងស្រុកផងដែរ ។ ក្រៅពីកម្មវិធីគំនិតច្នៃប្រឌិតបច្ចេកវិទ្យានេះក្រុមហ៊ុនSmart បានគាំទ្រដល់ការអប់រំសហគមន៍កីឡា និងគំនិតផ្តួចផ្តើមផ្នែកបរិស្ថាននៅទូទាំងប្រទេសដែលជាផ្នែកមួយនៃរបៀបវារៈប្រកបដោយជីរភាពរបស់ក្រុមហ៊ុន៕  វឌ្ឍនា

ចែករំលែក៖