ព័ត៌មានទាន់ហេតុការណ៍៖

សប្បុរសជន និងក្រុម DJs VJ MC តាម​ក្លឹប​នានា រួមទាំង​នៅ​វិទ្យុ និង​ទូរទស្សន៍ រួមទាំង​តារា​សំដែង តារាចម្រៀង សហការគ្នា ជាក្រុមគ្រូពេទ្យស្ម័គចិត្ត ពិនិត្យ ព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលើផ្ទៃទន្លេសាប

ចែករំលែក៖

ភ្នំពេញ៖ សម្ភារៈពេទ្យ រួមជាមួយថ្នាំពេទ្យ មួយចំនួន ត្រូវបាន សប្បុរសជន និងក្រុម DJs VJ MC តាម​ក្លឹប​នានា រួមទាំង​នៅ​វិទ្យុ និង​ទូរទស្សន៍ រួមទាំង​តារា​សំដែង តារាចម្រៀង សហការគ្នា រ៉ៃសង្គាស មួយនៅក្នុង ការ​ជួបជុំគ្នា​ជា​លើក​ទី៤ នៃកម្មវិធី DJs Party 2018 ដើម្បី​ផ្លាស់ប្តូរ ​បទពិសោធន៍ ដែលមាន​រៀងៗ ចែករំលែក​អោយ​គ្នា​ទៅវិញទៅមក និង​បង្កើន​ទំនាក់ទំនង​ល្អ រវាង​គ្នា​និង​គ្នា ជួយដល់ គ្លីនិក ទន្លេ ជាក្រុមគ្រូពេទ្យស្ម័គចិត្ត ពិនិត្យ ព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលើផ្ទៃទន្លេសាបតែប៉ុណ្ណោះ ដែលមាន ស្នាក់ការ ក្រុមទី៦ ភូមិសាលាកន្សែង​ ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

កម្មវិធីនេះ ប្រព្រឹត្តទៅ កាលពីរាត្រីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨ នៅទីតាំង ក្លឹបបាល់ទាត់ The Blue Sport Center ស្ថិតនៅភូមិឃ្មួញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។

អ្នករៀបចំកម្មវិធីនេះឡើងបានអោយដឹងថា កម្មវិធី DJ party ជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើង ដោយក្រុម ពិធីករនិងDj មួយក្រុមតូច បង្កើតក្នុងគោលបំណង ធំៗ ចំនួន៤ ៖
១. ចង់អោយមានការជួបជុំ ញ្ញុំាអីរួមគ្នា បង្កើតមិត្តភាពអោយកាន់តែមានភាពស្និតស្នាលគ្នាទៅវិញទៅមក
២. ផ្លាសប្តូបទពិសោធន៏គ្នាទៅវិញទៅមកអំពីអាជីពការងារ
៣.ប្រមូលផ្តុំពិធីករនិងDJ អោយក្លាយជាសមាគមន៍មួយ ដែលអាចជួយគ្នាទៅវិញទៅមកក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា
៤. ដើម្បីរៃអង្គាសប្រាក់សំរាប់ជួយដល់កុមាកំព្រា ចាស់ជរាគ្មានទីពឹង និងជួយដល់មន្ទីរពេទ្យ មួយចំនួនផ្សេងទៀតផងដែរ។

អ្នករៀបចំកម្មវិធី បន្តថា កម្មវិធីនេះត្រូវបានចាប់ផ្តើមដំបូងតាំងពីឆ្នាំ ២០១៥ និងមានសមាជិកត្រឹមតែ៧០នាក់ប៉ុណ្ណោះចូករួម ក្រោយពីការបង្កើតឡើងក្នុងឆ្នាំ២០១៥ រួចមក កម្មវិធីនេះហាក់់ដូចទទួលបានភាពជោគជ័យយ៉ាងខ្លាំងតាមរយះ ការផ្សារភ្ជាប់មិត្តវាងDJ ក្លឹប និងDJ ក្លឹប ពិធីករវិទ្យុនិងពិធីករវិទ្យុ ក៏ដូចជា DJ ក្លឹបនិង ធីករវិទ្យុ ក្នុងនោះដែរយើងក៏មាន មិត្តសិល្បករ ចូលរួមផងដែរ។

ដោយឡែកនៅឆ្នាំ២០១៦ កម្មវិធីនេះកាន់តែមានប្រជាប្រិយភាពទៅៗរហូតដល់ឆ្នាំ២០១៧ យើងក៏បានអញ្ញើញវត្តមាន របស់ពិធីករ Booth និង ពិធីករឆាក មួយចំនួនទៀតចូលរួមផងដែរ ហើយឆ្នាំនៅក្នុងឆ្នាំ ២០១៨ នេះកម្មវិធី DJ party យើងទទួលបានពត័មានថា នឹងមានវត្តមានមនុស្សចូលរួមប្រមាណជា ២៥០ទៅ ៣០០នាក់ មកពីគ្រប់ខេត្តក្រុង កម្មវិធីនេះនឹងប្រារព្ធនៅ The Blue Sport Center។ វិធីនេះក៏មានការចូលរួមឧបត្ថមដោយ កាវ ៥០២, The blue sport Center,Live Studio, ភោជនីយដ្ឋាន និង​កាហ្វេ 360 នៅ​ផ្លូវ​ប៉ាស្ទ័រ (ផ្លូវ ៥១) ក្បែរ​ផ្សារ​បឹងកេងកង និង ក្រុមហ៊ុន MSA។ ក្នុងកម្មវិធី ឆ្នាំ២០១៨ នេះផងដែរ ប្រមូលបានថវិកា ៤០ម៉ឺនរៀល និង ៣០០ដុល្លារ រួមជាមួយ សម្ភារៈពេទ្យ និងថ្នាំពេទ្យ មួយចំនួនទៀត។

សូមបញ្ជាក់ផងដែរថា គ្លីនិក ទន្លេ ជាក្រុមគ្រូពេទ្យស្ម័គចិត្ត ពិនិត្យ ព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលឺផ្ទៃទន្លេសាប មានសមាជិកពេទ្យ១៨នាក់ ដោយក្នុងមួយឆ្នាំ មានអ្នកជំងឺប្រមាណ ២៥៣០៥នាក់ កុមារ ១១៦៩២ ទទួលបានការព្យាបាល។

អ្នកសារព័ត៌មាន ដែលបានចូលរួម មួយចំនួន ដូចជា កាសែត និងគេហទំព័រ នគរវត្ត ស្ថានីយទូរទស្សន៍ PNP, CNC, TV3, Sea TV, Fresh News, គេហទំព័រ Looking Today, កាសែត រស្មីកម្ពុជា គេហទំព័រ មួយរៀល, Mediatime, I-newskh, KBN, swiftnewsdaily, The Phnom Penh time, ENN, គេហទំព័រ មួយរៀល ,សង្គម និង យុត្តិធម៌ , គេហទំព័រកំសាន្ត និង គេហទំព័រ ជាដើម៕ សតារា

 

 

 


ចែករំលែក៖