ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រភ្ញាក់ផ្អើលនឹងHeinekenដែលនាំពានរង្វាន់UEFA Champions Leagueមកដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី២ ខែមេសាឆ្នាំ២០១៨ស្រាបៀរHeinekenបាននាំមកនូវកីឡាករបាល់ទាត់ឆ្នើមRuud van Nistelrooy ដែលធ្លាប់លេងឱ្យManchester United និងReal Madrid បានមកដល់ស្រុកកម្ពុជាហើយរួមជាមួយពានរង្វាន់UEFA Champions League ។ អ្នកស្នេហាកីឡាបាល់ទាត់បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលនឹងថ្លែងពីមោទនភាពដែលកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៦នៅលើសាកលលោកដែលធ្វើជាម្ចាស់ផ្ទះទទួលកីឡាករលំដាប់ពិភពលោក និងពានកំពូលអន្តរជាតិមួយនេះ។

ប្រទេសកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិបន្ទាប់ពីបានប្រកាសថាកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueដែលនាំជូនដោយស្រាបៀរHeineken®នឹងមកដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែមេសាឆ្នាំ២០១៨នេះ។កម្មវិធីនេះក៏ទទួលបានការគាំទ្រពេញទំហឹងពីក្រុមអ្នកគាំទ្រកម្មវិធីប្រកួតក្របខ័ណ្ឌUEFA Champions Leagueរបស់ស្រាបៀរHeineken®ទូទាំងប្រទេសនេះគេបានសម្រេចថាប្រទេសកម្ពុជាជាទីតាំងមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងហើយត្រូវបានជ្រើសរើសក្នុងចំណោមប្រទេសចំនួនប្រាំមួយដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីដំណើរទេសចរណ៍ឆ្នាំនេះ។

នារាត្រីថ្ងៃទី២ខែមេសានេះពានរង្វាន់UEFA Champions League ត្រូវបានដង្ហែមកកាន់ទីតាំងកម្មវិធីជំនួបជុំអ្នកគាំទ្រជាច្រើននាក់នៅបរិវេនអាគារCity Hall កោះពេជ្រ។

លោកRoland Bala អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរHeinekenប្រចាំកម្ពុជាបានកាន់ពានដង្ហែមកកាន់កម្មវិធីជាមួយនឹងការស្វាគមន៍ពីសំណាក់អ្នកគាំទ្រជាច្រើន។ លោកបញ្ជាក់ថា ជាមោទនភាពដែលកម្ពុជាត្រូវបានជ្រើសរើសក្នុងចំណោមប្រទេសចំនួនប្រាំមួយដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់UEFA Champions League ឆ្នាំនេះ។ លោកក៏ថ្លែងស្វាមគមន៍ចំពោះវត្តមានកីឡាករបាល់ទាត់ឆ្នើមRuud van Nistelrooyដែលមានវត្តមានដំបូងនៅកម្ពុជា។ លោកថានៅថ្ងៃទី៣ និងទី៤ខែមេសានេះអ្នកស្នេហាកីឡាបាល់ទាត់ជាច្រើននឹងមានឱកាសថតរូបជាមួយពានរង្វាន់UEFA Champions League និងលោកRuud van Nistelrooy បានផងដែរ។

លោកRuud van Nistelrooyត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន១៥០គ្រាប់ក្នុង២១៩ប្រកួតសម្រាប់ក្រុមManchester United និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះនិងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌUEFA Champions League។

គួរបញ្ជាក់ដែរថាកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueដែលនាំជូនដោយស្រាបៀរHeineken®មិនត្រឹមតែផ្តល់ឱ្យអ្នកគាំទ្រមានឱកាសកាន់តែស្និទ្ធស្នាលជាមួយវីរបុរសជើងឯកពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueប៉ុន្តែថែមទាំងទទួលបានការគាំទ្រពីស្រាបៀរHeineken®វីរបុរសបាល់ទាត់ល្បីល្បាញសញ្ជាតិហូឡង់លោកRuud van Nistelrooyជាអតីតខ្សែប្រយុទ្ធនៃក្រុមManchester United និងក្រុមReal Madrid បានយល់ព្រមចូលរួមកម្មវិធីដំណើរទេសចរណ៍នេះក្នុងនាមជាទូតសុឆន្ទៈប្រចាំកម្មវិធីក្របខ័ណ្ឌUEFA Champions League៕ វឌ្ឍនា


ចែករំលែក៖