ព័ត៌មានទាន់ហេតុការណ៍៖

លោកព្រាប សុវត្ថិ បើកមុខជំនួញថ្មី

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាចម្រៀងលំដាប់ជួរមុខផលិតកម្មហង្សមាស នឹងបើកដំណើរការហាងលក់បាយថ្មីមួយបន្ថែមលើកមុខរបរហាងកាត់សក់។ ហាងលក់បាយនេះស្ថិតនៅតំបន់ភ្នំពេញថ្មីដែលនឹងបើកដំណើរការនៅក្រោយអំឡុងពិធីបុណ្យចូលឆ្នាំខ្មែររួច។

ព្រាប សុវត្ថិ ធ្លាប់បានប្រឡូកក្នុងអាជីវកម្មបើកហាងលក់បាយម្តងរួចមកហើយមានឈ្មោះថា”ស្លឹកចាក”នៅផ្លូវប៉ាស្ទ័រកាលពីជិត១០ឆ្នាំមុន ដោយចូលហ៊ុនជាមួយមិត្តភ័ក្កិ ប៉ុន្តែលោកបានដកខ្លួនពីអាជីវកម្មនេះ ដោយមកពង្រឹងអាជីពបើកសម្អាងការ និងកាត់សក់ ដែលពេលនេះនៅមានតែអាជីវកម្មហាងកាត់សក់នៅជិតផ្សារទួលគោកនោះប៉ុណ្ណោះ។ ដំណឹងចុងក្រោយដែលទទួលបាន ពីអ្នករួមអាជីពលើកឡើងថា តារាចម្រៀងរូបនេះបានសាងសង់ រៀបចំតុបតែងបើកហាងថ្មីមួយជិតវត្តសំរោងអណ្តែតសង្កាត់ភ្នំពេញថ្មីដែលជាតំបន់កំពុងមានកំណើនអ្នករស់នៅច្រើន។ ប្រភពបន្តថា ហាងថ្មីនេះនៅមិនទាន់ដឹងថាឈ្មោះយីហោអ្វីនៅឡើយប៉ុន្តែ នឹងបើកដំណើរការក្រោយឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចប់ ។ ប្រភពបន្តថា ជាជាជីវកម្មថ្មីដែលចំណាយលុយខ្ទង់ម៉ឺនដុល្លារអាមេរិកក្នុងការបើកដំណើរ ហើយបើទោះបីជាហាងនេះមិនប្រណីតខ្លាំងប៉ុន្តែ ត្រូវបានលោករៀបចំយ៉ាងល្អ ទាក់ទាញផងដែរហើយក៏ស្ថិតនៅលើដីផ្ទាល់ខ្លួនដោយមិនចំណាយលើការជួលទីតាំងនោះទេ។

ប្រសិនបើដំណើរការហាងលក់បាយនេះបើកតាមការគ្រោងទុកមែន លោកក៏នឹងកា្លយជាសិល្បករដែលបើកដំណើរការហាងលក់បាយបន្ទាប់ពីតារាល្បីៗមួយចំនួនដូចជាអ្នកនាង យុគ ចិន្តា អ្នកនាងអាណូ អ្នកនាងពេជ្រ សូលីកា និងលោកទេព រិន្ទដារ៉ូជាដើម៕ វឌ្ឍនា


ចែករំលែក៖