ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋ មន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យក្រុម ការងារ USFS (US Forest Service) ចូល ជួបសម្ដែងការគួរសមនិងសំណេះសំណាលលើកិច្ចសហប្រតិបត្តិការពង្រឹងសមត្ថភាពដល់មន្រ្តីឧទ្យានុរក្សនៅព្រឹកថ្ងៃពុធ ២៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន ។
នៅក្នុងជំនួបនេះដែរ តំណាងក្រុមការ ងារ USFS បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាង USFS នឹងអគ្គនាយកដ្ឋាន រដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃ ក្រសួងបរិស្ថានលើការរៀបចំគម្រោងវគ្គ បណ្តុះបណ្តាលដល់មន្រ្តីឧទ្យានុរក្សក្រោមប្រធានបទ«បណ្តុះបណ្តាលបមាណីយ កម្ម (ការធើ្វឲ្យទៅជាគំរូតែមួយ)ដល់មន្រ្តីឧទ្យានុរក្សក្នុងតំបន់ការពារធម្មជាតិលើការងារបច្ចេកទេសល្បាត»។
សូមបញ្ជាក់ថា គម្រោងនេះមានរយៈពេល១៨ខែ ដោយមានការគាំទ្រថវិកាពីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក ។
នាឱកាសនេះលោករដ្ឋមន្រ្តីបានគាំទ្រ និងជំរុញឱ្យកិច្ចសហប្រតិបត្តិការរួមចំណែកបង្កើនចំណេះដឹងជំនាញបន្ថែមដល់មន្រ្តី ឧទ្យានុរក្សដើម្បីទទួលបានប្រសិទ្ធភាព ការងារនៅក្នុងការចូលរួមថែរក្សាការពារ ធនធានធម្មជាតិក៏ដូចជាទប់ស្កាត់បានបទល្មើសផ្សេងៗ ដើម្បីការអភិវឌ្ឍប្រកប ដោយចរិភាព ៕ សូរិយា