ក្រុមយក្សស្តេចស Real Madrid បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League បន្ទាប់ពីយកឈ្នះ Bayern Munich សរុបលទ្ធផលទាំងពីរជើង៤ទល់នឹង៣ ។
ការប្រកួតនៅកីឡដ្ឋាន Santiago Bernabeu ជើងឯក១២សម័យកាលមកពីអេស្ប៉ាញ មួយនេះបានបញ្ចប់ក្នុងលទ្ធផល ២ទល់នឹង២ប៉ុណ្ណោះនៅទឹកដីរបស់ខ្លួន ប៉ុន្តែលទ្ធផលនេះវាគ្រប់គ្រាន់ហើយសម្រាប់ពួកគេឡើងទៅវគ្គបន្តដោយសារ Real Madrid បានឈ្នះក្រៅដី ២-១ កាលពីសប្ដាហ៍មុន ។
កីឡាករ Kimmich បានស៊ុតបាល់បញ្ចូលទីឲ្យ Bayern Munich នាំមុខ១គ្រាប់តាំងពីការប្រកួតចាប់ផ្ដើមបាន៣នាទី ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិបារាំង Benzema តែតឲ្យម្ចាស់ផ្ទះតាមស្មើនៅនាទីទី១១។ ចូលវគ្គទីពីរអ្នកចាំទី Ulreich ចាប់បាល់ភ្លាត់ស្នៀតធ្វើឲ្យខ្សែប្រយុទ្ធ Benzema យកបាល់បានហើយស៊ុតបញ្ចូលទីគ្រាប់ទីពីរនៅនាទីទី៤៦។
រហូតដល់នាទីទី៦៣ Rodríguez បានស៊ុតបាល់បញ្ចូលទីអតីតក្លិបចាស់បានសម្រេចជួយ Bayern Munich តាមស្មើ ២ទល់នឹង២ ប៉ុន្តែនៅនាទីបន្ទាប់លទ្ធផលគ្មានការប្រែប្រួលនោះទេធ្វើឲ្យចប់ការប្រកួត Real Madrid បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកទី៣រដូវកាលជាប់ៗគ្នា។
ការរកបានគ្រាប់បាល់ ២គ្រាប់របស់ខ្សែប្រយុទ្ធ Benzema បានបំពេញនូវភាពជោគជ័យមួយផ្សេងទៀតសម្រាប់លោកគ្រូបង្វឹក Zinedine Zidane ដែលបានដាក់ឲ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ លេងក្នុងជម្រើសដំបូង បើទោះបីរកបានត្រឹមតែ ១គ្រាប់ក្នុងការប្រកួត ១២លើកចុងក្រោយរបស់គេក៏ដោយ។ វាជាការសម្រេចចិត្តដ៏ក្លាហានមួយផ្សេងទៀតពីគ្រូបង្វឹករបស់ក្រុម Real Madrid ដែលបច្ចុប្បន្នកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបង្កើតប្រវត្តិសាស្ត្រដោយខ្លួនលោកផ្ទាល់ ខណៈដែលមានតែលោក Carlo Ancelotti និងលោក Bob Paisley ប៉ុណ្ណោះ គឺជាអ្នកចាត់ការទូទៅផ្សេងទៀតដែលបានឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុប៣លើក។
ក្រោមការដឹកនាំរបស់លោក Zinedine Zidane ក្រុម Real Madrid មិនទាន់ស្គាល់ពាក្យថា ធ្លាក់ចេញពីក្របខ័ណ្ឌ Champions League នៅឡើយទេ ពោលគឺតាំងពីឆ្នាំ២០១៦មកក្រុមខ្លាំងមួយនេះឈ្នះពាន២ដង និងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ៣ដង។ លោក Zidane គឺជាអ្នកចាត់ការដំបូងគិតចាប់ពីជំនាន់លោក Marcello Lippi (ឆ្នាំ១៩៩៦ដល់១៩៩៨) ដែលធ្លាប់ដឹកនាំក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League ៣រដូវកាលជាប់គ្នា ។
ជ័យជម្នះនេះធ្វើឲ្យក្រុម Real Madrid ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ១៦លើកនៅ Champions League ច្រើនជាងក្រុមណាទាំងអស់។ ចំណែកអ្នកចាំទី Keylor Navas របស់ Real Madrid ក្លាយជាអ្នកសង្គ្រោះបាល់៨ដងពេលប៉ះ Bayern Munich ជាកំណត់ត្រាខ្ពស់បំផុតរបស់គេនៅ Champions League ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នឹងធ្វើឡើងនៅវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ ដោយក្រុម Real Madrid ជាអ្នកការពារតំណែងជើងឯក ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨៖
| Europe – UEFA Champions League | |||||||||||||||||
| FT | Real Madrid | 2 – 2 | Bayern München | ||||||||||||||
| Argentina – Superliga | |||||||||||||||||
| FT | Unión Santa Fe | 3 – 0 | Talleres Córdoba | View events | More info | ||||||||||||
| FT | Olimpo | 1 – 5 | Tigre | ||||||||||||||
| Asia – AFC Cup | |||||||||||||||||
| FT | Ahal | 0 – 1 | Istiqlol | ||||||||||||||
| Brazil – Serie A | |||||
| FT | América Mineiro | 2 – 1 | Vitória | View events | More info |
| Brazil – Serie B | |||||
| FT | Criciúma | 1 – 3 | CSA | View events | More info |
| FT | Boa | 1 – 2 | Juventude | View events | More info |
| FT | Brasil de Pelotas | 1 – 0 | Figueirense | View events | More info |
| FT | Londrina | 1 – 1 | Fortaleza | View events | More info |
| Brazil – Serie C | |||||
| FT | Botafogo PB | 2 – 0 | Confiança | ||
| England – League One | ||||||||||
| FT | Bradford City | 1 – 1 | Walsall | View events | More info | |||||
| FT | Doncaster Rovers | 0 – 0 | AFC Wimbledon | More info | ||||||
| FT | Scunthorpe United | 2 – 0 | Plymouth Argyle | View events | More info | |||||
| England – League Two | ||||||||||
| FT | Chesterfield | 1 – 0 | Newport County | |||||||
| Egypt – Cup | ||||||||||
| FT | Smouha | P0 – 0 | Wadi Degla | |||||||
| Italy – Serie B | |||||
| FT | Avellino | 0 – 2 | Cittadella | View events | More info |
| FT | Virtus Entella | 1 – 1 | Ascoli | View events | More info |
| FT | Pescara | 0 – 0 | Cesena | More info | |
| FT | Carpi | 0 – 0 | Empoli | More info | |
| FT | Brescia | 1 – 2 | Frosinone | View events | More info |
| FT | Cremonese | 1 – 1 | Novara | View events | More info |
| FT | Foggia | 2 – 1 | Spezia | View events | More info |
| FT | Parma | 2 – 0 | Ternana | View events | More info |
| FT | Pro Vercelli | 0 – 2 | Venezia | View events | More info |
| FT | Perugia | 1 – 1 | Salernitana | ||
| Netherlands – Play-offs 1/2 | ||||||||||
| FT | MVV | 1 – 3 | Almere City | View events | More info | |||||
| FT | Dordrecht | 1 – 4 | Cambuur | |||||||
| Norway – NM Cupen | ||||||||||
| FT | Orkla | 1 – 3 | Ranheim | More info | ||||||
| FT | Grorud | 0 – 1 | Vålerenga | More info | ||||||
| FT | Kongsvinger | 4 – 2 | Raufoss | |||||||
| Poland – II Liga | |||||||||||||||
| FT | Kluczbork | 3 – 3 | Warta Poznań | More info | |||||||||||
| FT | Gwardia Koszalin | 1 – 2 | Wisła Puławy | More info | |||||||||||
| FT | ŁKS Łódź | 1 – 2 | Stal Stalowa Wola | ||||||||||||
| Romania – Liga II | |||||||||||||||
| FT | Argeș | 0 – 1 | Mioveni | ||||||||||||
| Scotland – Play-offs 1/2 | |||||||||||||||
| FT | Dunfermline At… | 0 – 0 | Dundee United | View events | More info | ||||||||||
| Scotland – Play-offs 3/4 | |||||||||||||||
| FT | Stenhousemuir | 1 – 1 | Queen’s Park | ||||||||||||
| Sweden – Superettan | |||||
| FT | Norrby | 1 – 2 | Jönköpings Södra | View events | More info |
| FT | Halmstad | 1 – 1 | Falkenberg | View events | More info |
| Sweden – Division 1 | |||||
| FT | Karlskrona | 1 – 3 | Tvååker | View events | More info |
| FT | Oddevold | 1 – 0 | Skövde AIK | ||

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច