ព័ត៌មានទាន់ហេតុការណ៍៖

សំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជាក្រុងតាខ្មៅខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្តាល ៖ លោក ហ៊ីង ប៊ុនហៀង បានណែនាំដល់មន្រ្តីបក្សប្រជាជនកម្ពុជា ក្រុងតាខ្មៅឲ្យបន្តធ្វើអំពើល្អបម្រើសេវា សាធារណៈ សេវាតម្រូវការជូនប្រជាពល រដ្ឋឲ្យបានល្អត្រឹមត្រូវដើម្បីទទួលបានការគាំទ្រពីបង ប្អូនក្នុងការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦

ឆ្នាំ២០១៨ ខាងមុខនេះ ទទួលជោគជ័យ ជូនគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ីង ប៊ុនហៀង បានលើកឡើង បែបនេះនៅក្នុងពិធីសំណេះសំណាលជា មួយមន្រ្តីគណបក្សប្រជាជនកម្ពុជាក្រុង​តាខ្មៅ ខេត្តកណ្ដាលប្រមាណ៩៧០នាក់ នៅ ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ។ លោកបន្តថាមន្រ្តីគណបក្សត្រូវបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់គណ បក្សប្រជាជនកម្ពុជាឲ្យបានល្អបម្រើស្មោះ ត្រង់ ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅ តាមមូលដ្ឋានជាប្រចាំ។ ត្រូវខិតខំប្រឹង ប្រែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ស្មោះត្រង់បម្រើប្រជាពលរដ្ឋគ្រប់កាលៈ ទេសៈនិងកសាងអភិវឌ្ឍន៍ប្រទេសលើ គ្រប់វិស័យ ។

ទី១-គណបក្ស មានគុណសម្បត្តិ និង ស្នាដៃជាប្រវត្តិសាស្ត្រ ក្នុងការវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់ពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត បានទាន់ ពេលវេលាតាមការអំពាវនាវរបស់ប្រជា ជន ។

ទី២-គណបក្សដាក់ចេញនូវគោល នយោបាយបង្រួបបង្រួមជាតិឈានដល់ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ១៩៩១ បើកផ្លូវឲ្យអ៊ុនតាក់រៀបចំការ បោះឆ្នោតឆ្នាំ១៩៩៣ បង្កើតរដ្ឋធម្មនុញ្ញ សម្រាប់ប្រើប្រាស់ដល់សព្វថ្ងៃ។

ទី៣-គណបក្សដាក់ចេញនយោបាយ ឈ្នះ=ឈ្នះ ធ្វើឲ្យអង្គការចាត់តាំងនយោ បាយ និងយោធារបស់ខ្មែរក្រហមត្រូវបាន រលំ រលាយទាំងស្រុង នាំមកនូវសុខសន្តិភាពពេញលេញជូនប្រទេសជាតិ និង ប្រជាជនកម្ពុជា ។

ទី៤-តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កសាង និងអភិវឌ្ឍន៍ ប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនិងឈានទៅរកចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ ។

លោក ហ៊ីង ប៊ុនហៀង ក៏បានអំពាវនាវដល់មន្រ្តីបក្សណែនាំប្រជាពលរដ្ឋបន្ត គោរពស្រលាញ់ ដឹងគុណ គាំទ្រដោយឥត ងាករេចំពោះសម្ដេចតេជោ ហ៊ុនសែន ធ្វើ ជានាយករដ្ឋមន្រ្តីអាណត្តិទី៦ និងសម្រាប់អាណត្តិក្រោយៗទៀតជាបន្តបន្ទាប់ និង គាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការ បោះឆ្នោតខាងមុខ ដើម្បីគណបក្សបន្ត បេសកកម្មដឹកនាំកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនស្របតាមបំណងប្រាថ្នារបស់បងប្អូនជាម្ចាស់ឆ្នោត។

ក្នុងឱកាសនោះដែរ លោកហ៊ីង ប៊ុនហៀងបានឧបត្ថម្ភថវិកាផ្ដល់ម៉ាស៊ីនកុំព្យូទ័រ ១គ្រឿង និងអាយកូម១០គ្រឿង ក្នុង១ សង្កាត់ៗសម្រាប់ក្រុងតាខ្មៅប្រើប្រាស់ បម្រើការងារការពារសណ្ដាប់ធ្នាប់សន្តិសុខសង្គមឲ្យបានល្អ ៕ សុខដុម


ចែករំលែក៖