ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ការប្រឡងចូលក្របខ័ណ្ឌជាមន្ត្រីរាជការផ្នែកសុខាភិបាល គឺមិនត្រូវបានកំណត់អាយុទៀតទេ 

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ថ្លែងថា ការប្រឡងចូលក្របខ័ណ្ឌជាមន្ត្រីរាជការផ្នែកសុខាភិបាល គឺមិនត្រូវបានកំណត់អាយុទៀតទេ ។

សម្តេចតេជោថ្លែងនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖

«មិនកំណត់អាយុប្រឡងចូលក្របខ័ណ្ឌមន្រ្តីសុខាភិបាល

ខ្ញុំសូមប្រកាសសារជាថ្មីថា ចំពោះការប្រឡងចូលក្របខ័ណ្ឌជាមន្ត្រីរាជការផ្នែកសុខាភិបាល គឺមិនត្រូវបានកំណត់អាយុទៀតទេ ពីព្រោះដូចជាអ្នករៀនពេទ្យឯកទេសជាដើម គឺត្រូវប្រើរយៈពេលយូរឆ្នាំទម្រាំរៀនចប់ ហើយចង់ធ្វើជាមន្ត្រីរាជការសុខាភិបាលផ្នែកពេទ្យ តែបែរជាហួសពេលហួសអាយុ។ ប៉ុន្តែពេលនេះ ទោះអាយុប៉ុន្មានក៏អាចប្រឡងចូលបានដែរ។

ប៉ុន្តែចំពោះការស្នើសុំខ្ញុំអោយការលើកលែងឬបន្ឋូរបន្ថយលើវិញ្ញាសារប្រឡងចូលពេទ្យគឺមិនអាចធ្វើបានឡើយ។ ទាល់តែចេះទើបជាប់ មិនអាចយកសមត្ថភាពអ្នកដទៃ ឬមិនរៀនផង បានជាប់គឺគ្មានបែបនេះទេ» ៕

 


ចែករំលែក៖