ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ដំបូងបង្អស់ របស់ស្រាបៀរអាន់ឆ័រ ដែលមានឈ្មោះថា International Beach Volleyball 2-Star FIVB World Tour បានឈានដំណាក់កាលចុងក្រោយ ដ៏រំភើបរីករាយក្រៃលែងបំផុត កាលពីថ្ងៃទីអាទិត្យ ទី៦ ខែឧសភា នៅមុខសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមទស្សនា ពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់ ។
បន្ទាប់ពីការប្រកួតយ៉ាងខ្លាំងក្លា ដែលបានកើតឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា រវាងក្រុមកីឡាករអន្តរជាតិចំនួន២៩ក្រុម មកពីបណ្តាប្រទេស១៧ប្រទេស ដូចជាអូស្ត្រាលី, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ក្រិក, ជប៉ុន, ណូវែលហ្សីឡង់, រុស្ស៊ី, ស៊ុយអែដ, និងបណ្តាប្រទេសជាច្រើនទៀតគេបានរកឃើញក្រុមជ័យលាភី ក្នុងវគ្គផ្តាច់ព្រ័ត្រ គឺក្រុមជើងឯកបានទៅលើក្រុមកីឡាការិនី មកពីប្រទេស អាល្លឺម៉ង់ ទទួលបានមេដាយមាស ។ ក្រុមជើងឯករង បានទៅលើក្រុមកីឡាការិនីមកពីប្រទេសជប៉ុន ទទួលបានមេដាយប្រាក់ និងក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមកីឡាការិនី មកពីប្រទេសរុស្សី ដែលទទួលបានមេដាយសំរឹទ្ធ ។ ក្រុមទទួលជ័យលាភីទាំងបីក្រុមនេះ មានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិចដើម្បីឈានរកទៅជើងឯកពិភពលោក ។
បន្ទាប់ពីកម្មវិធីប្រកួតនេះមានការប្រគុំតន្រ្តីរបស់ស្រាបៀរអាន់ឆ័រដោយមានការអញ្ជើញចូលរួមពីតារាល្បីល្បាញអន្តរជាតិកញ្ញាភាមា (Pia Mia) កំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំសហរដ្ឋអាមេរិកព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចកម្ពុជាជាច្រើនរូបមានដូចជាកញ្ញាឱកសុគន្ធកញ្ញាលោកខេមរៈសេរីមន្តលោកនីកូលោកឆនសុវណ្ណរាជអ្នកនាងសុគន្ធនីសាអ្នកនាងសុខស្រីនាងកញ្ញាទេពបូព្រឹក្សកញ្ញាសួសវីហ្សាអ្នកនាងពេជ្រសោភាកញ្ញាវីឌីណែតលោកស្តិប (Step) លោកជីដេវីត។
សូមជម្រាបថានេះជាព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្ដរជាតិលើកទីមួយដែលប្រារព្ធឡើងនៅក្នុងព្រះរាជាណាចកម្ពុជាដែលរៀបចំឡើងដោយស្រាបៀរអាន់ឆ័រក្រោមកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) ក្រសួងអប់រំយុវជននិងកីឡានិងសហព័ន្ធកីឡាបាល់ទះកម្ពុជា។កម្មវិធីInternational Beach Volleyball 2-Star FIVB World Tour គឺជាផ្នែកមួយនៃកម្មវិធីAnchor International Beach Volleyball Carnival 2018របស់ស្រាបៀរអាន់ឆ័រដែលបានចាប់ផ្តើមពីថ្ងៃទី២៤ខែមីនារហូតដល់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៨នៅខេត្តក្រុងធំចំនួនប្រាំបីរួមមានខេត្តកំពង់ស្ពឺព្រះសីហនុបន្ទាយមានជ័យបាត់ដំបងកំពង់ចាមរាជធានីភ្នំពេញរតនគិរីនិងសៀមរាប៕ វឌ្ឍនា