ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនដែលរស់នៅតាមតំបន់ទន្លេគឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភាពធម្មជាតិដូចជាគ្រោះទឹកជំនន់ដែលអាចកើតមានឡើងដោយយថាហេតុណាមួយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនដែលរស់នៅតាមតំបន់ទន្លេគឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភាពធម្មជាតិដូចជាគ្រោះទឹកជំនន់ដែលអាចកើតមានឡើងដោយយថាហេតុណាមួយ ។

សម្តេចបានថ្លែងកាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនដែលរស់នៅតាមតំបន់ទន្លេគឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភាពធម្មជាតិដូចជាគ្រោះទឹកជំនន់ដែលអាចកើតមានឡើងដោយយថាហេតុណាមួយ។ បើតាមការព្យាករណ៍អាកាសធាតុគឺទឹកឆ្នាំនេះនឹងឡើងធំ។

សូមអាជ្ញាធរពាក់ព័ន្ឋទាំងអស់ ព្រមទាំងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមកម្ពុជា ត្រូវត្រៀមបម្រុង និងត្រៀមលក្ខណៈដោះស្រាយនៅពេលមានគ្រោះមហន្តរាយណាមួយកើតមានឡើង» ៕


ចែករំលែក៖