ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ បង្ហាញសុទិដ្ឋិនិយម ចំពោះគោលនយោបាយសុខដុមរមនីយកម្មនៅកម្ពុជា ទៅកាន់មេដឹកនាំសាសនា អ៊ីស្លាមពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងជំនួបជាមួយ មេដឹកនាំឥស្លាម អ្នកនយោបាយ និង និងបណ្តាបុព្វជិកសាសនា ឥស្លាម នានាដែលអញ្ជើញចូលរួម ក្នុងសន្និសិទអន្តរជាតិ ស្តីពីអនាគតមុស្លិមភាគតិច នៅឯទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួមអេមីរ៉េត លោក ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូ ពីព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃព្រហស្បតិ៏ ៩រោច ខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៨ ឧសភា ឆ្នាំ២០១៨ បានផ្ដល់ដំណឹងល្អនានា ស្តីពីគោលនយោបាយផ្សះផ្សារជាតិរបស់កម្ពុជា ប្រកបដោយភាពជោគជ័យត្រចះត្រចង់ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈ ដែលកម្ពុជា ក៏មានបងប្អូនអ្នកកាន់សាសនា ឥស្លាមជាង ៧០ម៉ឺននាក់ បានកំពុងតែរួមរស់ប្រកបដោយសុខដុមរមនា រួមសុខទុក្ខក្រោមដំបូលសន្តិភាព តែមួយរបស់ព្រះរាជា ណាចក្រកម្ពុជា ដែលមាន សាសនាព្រះ ពុទ្ធជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ សាសនិក ឥស្លាមនៅកម្ពុជាទទួលបាននូវការផ្តល់ភាពកក់ក្តៅ ការសម្រួលនិងបំពេញនូវរាល់តម្រូវការចាំបាច់នានារបស់សហគមន៍ខ្មែរឥស្លាម ជាពិសេសការបើកសិទ្ធទូលំទូលាយអោយទទួលយកការប្រតិបត្តិគោលជំនឿសាសនា ឥស្លាម ទំនៀមទំលាប់ ប្រពៃណី ជាដើម។

លោកឧកញ៉ា បានបន្តថា៖ ក្នុងនាមថ្នាក់ដឹកនាំ ទទួលបន្ទុករួមលើមុស្លិមនៅកម្ពុជា យើងខ្ញុំសូមពាំនាំ ភាពជោគជ័យលើគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវស្ថេរភាព សន្តិភាព ការធ្វើសុខដមនីយកម្ម ដោយជោគជ័យអស់រយៈពេលជិត៤០មករបស់កម្ពុជា ហើយសូមសង្កត់ថារាជរដ្ឋាភិបាលកម្ពុជា គឺបានផ្តោតសំខាន់បំផុតទៅលើគោលនយោបាយសុខដមបនីយកម្មនេះជាចម្បង ព្រោះវាជាកត្តានាំមុខមួយ ដែលញ៉ាំងអោយកម្ពុជា ដែលមានអ្នកគោរពសាសនាផ្សេងៗ ចាន់ដៃគ្នា បានឈានដល់កម្រិតអភិវឌ្ឍន៍ ការរីកចម្រើន និងត្រូវបានឆាកអន្តរជាតិទទួលស្គាល់ និងកោតសរសើរដល់កម្ពុជា។

លោកឧកញ៉ាបានបញ្ជាក់ថា៖ សន្និសីទអន្ដរជាតិនេះ ត្រូវបានប្រារព្ធ ធ្វើឡើង ចាប់ពីថ្ងៃទី ៨ដល់ថ្ងៃទី១០ ឧសភា ២០១៨ នៅប្រទេសអារ៉ាប រួមអេមីរ៉ាត ដែលមានការអញ្ជើញចូលរួមពីមេដឹកនាំឥស្លាម អ្នកនយោ បាយ និង និងបណ្តាបុព្វជិកសាសនាឥស្លាម ប្រមាណជាង ៤០០ នាក់ មកពី ១៤០ ប្រទេស ជុំវិញពិភពលោក ដោយសន្និសីទអន្ដរជាតិនេះផ្តោតលើកិច្ចសហ ការអន្តរជាតិ ដើម្បីសម្រេច បានសន្តិភាពសកល បង្កើនប្រសិទ្ធិភាពការទូត សាសនា ដើម្បីបំបាត់នូវជម្លោះ និងសង្គ្រាម ប្រយុទ្ធប្រឆាំង នឹងអំពើ ហិង្សាជ្រុលនិយម និងសន្ទនាអន្តរជនជាតិ ដើម្បីទទួលបានសុខ សន្តិភាពសង្គម ៕ សំរិត


ចែករំលែក៖