ភ្នំពេញ៖ គ.ជ.ប បានបញ្ជាក់ថា គិតត្រឹមថ្ងៃ២៣ ខែឧសភា ឆ្នាំ២០១៨ គ.ជ.ប បានទទួលស្គាល់អស់ហើយនូវមានគណបក្សនយោបាយទាំង ២០ ដែលបានចុះឈ្មោះ ដាក់បេក្ខជន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
គណបក្សនយោបាយទាំង ២០ រួមមាន៖
១-គណបក្សប្រជាជនកម្ពុជា ឈរនៅ ២៥មណ្ឌល
២-គណបក្សយុវជនកម្ពុជា ឈរនៅ ១៧ មណ្ឌល
៣-គណបក្សសញ្ជាតិកម្ពុជា ឈរនៅ ២៥ មណ្ឌល
៤-គណបក្សខ្មែររួបរួមជាតិ ឈរនៅ ២៥ មណ្ឌល
៥-គណបក្សហ្វ៊ុនស៊ិនប៉ិច ឈរនៅ ២៥ មណ្ឌល
៦-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឈរនៅ ២៥ មណ្ឌល
៧-គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរនៅ ២៥ មណ្ឌល
៨-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅ ២៥ មណ្ឌល
៩-គណបក្សខ្មែរតែ១ ឈរនៅ ១៦ មណ្ឌល
១០-គណបក្សពន្លឺថ្មី ឈរនៅ ១៣ មណ្ឌល
១១-គណបក្សខ្មែរឈប់ក្រ ឈរនៅ ២៥ មណ្ឌល
១២-គណបក្សធម្មាធិបតេយ្យ ឈរនៅ ១០ មណ្ឌល
១៣-គណបក្សមាតុភូមិយើង ឈរនៅ ៦ មណ្ឌល
១៤-គណបក្សខ្មែរក្រោក ឈរនៅ ៦ មណ្ឌល
១៥-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ឈរនៅ ១៦ មណ្ឌល
១៦-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ឈរនៅ ១២ មណ្ឌល
១៧-គណបក្សឆន្ទៈខ្មែរ ឈរឈ្មោះនៅ ២៥ មណ្ឌល
១៨-គណបក្សខ្មែរសាធារណរដ្ឋ ឈរឈ្មោះ នៅ ១០ មណ្ឌល
១៩-គណបក្សរស្មីខេមរា ឈរឈ្មោះ នៅ ៧ មណ្ឌល
២០-គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ឈរឈ្មោះ នៅ ១១ មណ្ឌល
ក្រោយពីប្រកាសទទួលស្គាល់ចុះបញ្ជីជាផ្លូវការនូវគណបក្សនយោបាយទាំង ២០ រួចហើយ គ.ជ.ប នឹងរៀបចំកំណត់លេខរៀងគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត ដោយការចាប់ឆ្នោតកំណត់លេខរៀងពីសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ដើម្បីឈានដល់ការបោះពុម្ពសន្លឹកឆ្នោត៕