ព័ត៌មានទាន់ហេតុការណ៍៖

សុខ ឥសាន ៖ ការដែលបរទេសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតគឺជាឧបាយកលបំភាន់ខុសឆ្គង

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាង ថា ការប្រកាសរបស់បរទេសមិនទទួល ស្គាល់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រអាណត្តិទី៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះគឺជាឧបាយកលបំភាន់មតិសាធារណៈរបស់ជនមួយក្តាប់តែប៉ុណ្ណោះ ។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះបន្ទាប់ពីក្រុមអ្នកគាំទ្រអតីតគណបក្ស សង្គ្រោះជាតិបានអះអាងថា ការបោះឆ្នោតនៅពេលខាងមុខនេះគ្មានបរទេសទទួលស្គាល់នោះទេ ពិសេសនោះក្រុមអ្នកវិភាគដែលមានទំនោរគាំទ្រអតីតបក្សប្រឆាំង តែម្តង ។

យ៉ាងណាក្តីអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានបញ្ជាក់ថា ការលើកឡើងនេះជាទស្សនៈភ្លើណាស់ ដែលមិនមានបរទេសណាសោះបាន ប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជានាចុងខែកក្កដាខាងមុខនេះ។ មាន តែខ្មែរអគតិមួយចំនួនតូចដែលជាក្រុម ប្រឆាំងប៉ុណ្ណោះដែលខំស្រែកជំនួសបរទេសថាមិនទទួលស្គាល់ការបោះឆ្នោតនោះ ។

លោក សុខ ឥសាន បានឲ្យដឹងកាលពី ថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៨ថា ការស្រែកនេះគ្រាន់ តែជាឧបាយកលបំភាន់មតិសាធារណៈ ប៉ុណ្ណោះដើម្បីបិទបាំងការបរាជ័យរបស់ ខ្លួន ៕ ហេង សូរិយា


ចែករំលែក៖