ខេត្តឧត្ដរមានជ័យៈ ក្បួនដង្ហែឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ នៅមណ្ឌលខេត្តឧត្ដរមានជ័យ មានបេក្ខជនឈរឈ្មោះបោះឆ្នោតមានចំនួន១១គណបក្ស ។
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ នេះជាថ្ងៃទី០១ ដែលគ្រប់គណបក្សនយោបាយ ចេញឃោសនារកសំឡេងឆ្នោត របស់ខ្លួន ។
ដោយមានការសង្កេតឃើញថា មានតែគណបក្សប្រជាជនមួយគត់ ដែលមានសមាជិកសមាជិកា ចូលរួមក្បួនដង្ហែ ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងនោះគេមិនទាន់ឃើញមានគណបក្សនយោបាយ ផ្សេងៗឯទៀត ចេញធ្វើសកម្មភាពឃោសនារកអ្នកគាំទ្ររបស់ខ្លួន នោះទេ តែឃើញមានការជួបជុំគ្នានៅតាមការិយាល័យនីមួយៗរៀងៗខ្លួន ។
ក្នុងឱកាសនេះ លោក សរ ថាវី គឺជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្តឧត្ដរមានជ័យ ។
នៅថ្ងៃទី០៧ ខែកក្កដានេះ លោកបានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជន ជាង៧០០០នាក់ (ប្រាំពីរពាន់នាក់) ដង្ហែក្បួនរកសំឡេងឆ្នោត ចាប់ពីគោលដៅ ពីក្រុងសំរោង ឆ្ពោះទៅស្រុកចុងកាល់ និងបន្ដដំណើរពីស្រុកចុងកាល់ ទៅសង្កាត់អូស្មាច់ ។
ក្នុងឱកាសនេះដែរ លោក សរ ថាវី បានមានប្រសាសន៍នៅវេទិកាថា លោកមានភាពសង្ឃឹមជឿជាក់យ៉ាងមុតនាំថា នឹងទទួលបានភាពជោគជ័យ និងជ័យជំនះ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ជាក់ជាមិនខាន ។
ព្រោះនៅថ្ងៃទី៧ កក្កដា ដែលជាថ្ងៃឃោសនារកអ្នកគាំទ្រ ដំបូង ដោយមានការចូលរួមគាំទ្រដ៏ច្រើនលើសលប់ ពីណាក់សមាជិក សមាជិការបស់ខ្លួន ។
ក្នុងឱកាសនោះដែរ លោកបានបានបញ្ជាក់ ប្រាប់សមាជិក សមាជិកា ទាំងអស់កុំភ្លេចនាំបងប្អូនទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅនៅតាមការិយាល័យរៀងៗខ្លួននៅ លេខរៀងទី២០ នាំលាភ នាំជ័យនាំ សុខសន្ដិភាព ជួនប្រជាពលរដ្ឋ និងប្រទេជាតិទាំងមូល ដោយមានសម្គាល់ រូប ទេវតាបាចផ្កា ជាសញ្ញា ៕ ប៉ែន នួន