ភ្នំពេញ៖ ការវិនិយោគថ្មីសន្លាងមួយក្នុងប្រទេសកម្ពុជា បានសម្ពោធដំណើរការជាផ្លូវការ កាលពីម្សិលមិញ នៅសណ្ឋគារណាហ្គាវើលនោះ គឺ Block Chain ។ Block Chain គឺជាប្រព័ន្ធប្រតិបត្តិការសាច់ប្រាក់មួយដែលប្រតិបត្តិការជាតួលេខដោយមិនចាំបាច់ឆ្លងកាត់ការទូទាត់តាមធនាគារ ។
នេះគឺជាការវិនិយោគបែបថ្មី សន្លាងមួយ ក្នុងប្រទេសកម្ពុជា អាចមនុស្សទូទៅធ្វើបានដូចគ្នា ដោយមិនកាន់វណ្ណៈ ។ នេះបើតាមការឱ្យដឹងពីលោក DR. Chefari Dulapandan នាយកប្រតិបត្តិ និងជាអ្នកបង្កើតការវិនិយោគនេះឡើយ ។
នាយកប្រតិបត្តិ លោក DR. Chefari Dulapandan បន្តថា អាចឱ្យប្រជាជនកម្ពុជាទូទៅទូទាត់សាច់ប្រាក់ការវិនិយោគលើអចលនទ្រព្យ និងបច្ចេកវិទ្យាក្នុងពេលតែមួយបានដោយប្រើប្រាស់ កាតរបស់ Forus ដោយមិនចាំបាច់ មានសាច់ប្រាក់នៅជាប់ខ្លួន ។
គោលបំណងនៃការបង្កើតកម្មវិធីនេះលើកដំបូងក្នុងប្រទេសកម្ពុជាត្រូវនាយកប្រតិបត្តិរូបនេះបញ្ជាក់ថា គឺជាការជួយលើកកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជាឱ្យមានភាពប្រសើរឡើងខណៈប្រជាជនប្រទេសនេះភាគច្រើនមានការយល់ដឹងនិងអាចឆាប់ចាប់បាននៃប្រព័ន្ធទូទាត់សាច់ប្រាក់តាមបែបបច្ចេកវិទ្យា។
Block Chain នឹងផ្ដល់ចំណេះដឹងព្រមទាំងបច្ចេកវិទ្យាមិនធ្លាប់មានសម្រាប់ប្រជាជនកម្ពុជាទូទៅពីរបៀបធ្វើយ៉ាងណាឱ្យការវិនិយោគមានភាពប្រសើរឡើងដោយចំណាយដើមទុនតិចឬមិនបាច់ចំណាយដើមទុនតែម្ដងជាមួយForus។
ប្រជាជនកម្ពុជាទូទៅចង់ស្វែងយល់និងវិនិយោគប្រព័ន្ធប្រតិបត្តិការសាច់ប្រាក់ថ្មីសន្លាងមួយនេះអាចចុះឈ្មោះជាសមាជិកក្នុងគេហទំព័រwww.Forus.Global ។នៅពេលលោកអ្នកចុះឈ្មោះជាសមាជិករួចក្រុមហ៊ុននឹងបង្ហាញពីរៀបនៃការវិនយោគភ្លាមៗ។
បច្ចុប្បន្នForusមានសមាជិករាប់លាននាក់នៅជុំវិញពិភពលោកដែលប្រតិបត្តិការសាច់ប្រាក់តាមប្រព័ន្ធមួយនេះ។គម្រោងនៃការវិនិយោគថ្មីសន្លាងមួយនេះក្រុមហ៊ុនគ្រោងនឹងពង្រីកសាខាប្រមាណ១០០ប្រទេសនៅជុំវិញពិភពលោកដោយពេលនេះកម្ពុជាគឺជាទីផ្សារដំបូងនៃប្រតិត្តិការគម្រោងនេះ។
លោកDR. ChefariDulapandanជឿជាក់ថាការចាប់យកប្រទេសកម្ពុជាជាគោលដៅដំបូងនេះអាចនឹងធ្វើឱ្យរបៀបនៃការប្រតិបត្តិសាច់ប្រាក់ថ្មីនេះទទួលជោគជ័យហើយអាចពង្រីកខ្លួនទៅកាន់ទីផ្សារពិភពលោកក្នុងពេលដ៏ខ្លីខាងមុខ៕ វឌ្ឍនា