ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្តហោះនៅប៉ារ៉ាហ្គាយរដ្ឋមន្ត្រីពីររូបបាត់បង់ជីវិត

ចែករំលែក៖

កាលពីថ្ងៃទី២៦ ខែកក្កដា មន្រី្តនៃ ប្រទេសប៉ារ៉ាហ្គាយបានឲ្យដឹងថា បានរក ឃើញសាកសពរដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ក្រសួងកសិកម្ម រួមទាំងមនុស្ស២នាក់ផ្សេង ទៀត នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចនៅក្នុងប្រទេសនេះ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាន សមាជិកក្រុមជួយសង្គ្រោះរបស់ប្រទេសប៉ារ៉ាហ្គាយបានលោក Roque Gonzalez ឲ្យដឹងថា យន្តហោះធុនតូចដឹក រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Luis Gneiting និងរដ្ឋលេខាធិការលោក Vicente Ramirez រួមទាំងមន្ត្រី២រូបផ្សេងទៀត បានចាកចេញពីអាកាសយានដ្ឋាន Ayolas ជិតព្រំដែនប្រទេសអាហ្សង់ទីន។ គ្មានអ្នក ណាម្នាក់នៅរស់ឡើយ ក្រោយពេលយន្តហោះធ្លាក់ចូលទឹកដែលមានជម្រៅ៣ ម៉ែត្រ ហើយយន្តហោះបែកបាក់ខ្ទេចខ្ទី តែម្តង។

មន្ត្រីសង្គ្រោះបន្ទាន់ប៉ារ៉ាហ្គាយ លោក Joaquin Roa បានឲ្យដឹងថា ការស្វែងរកសាកសពជនរងគ្រោះជួបផលលំបាក យ៉ាងខ្លាំង ដោយសារតែយន្តហោះធ្លាប់នៅតំបន់ពិបាកក្នុងការស្វែងរក ដោយនៅ ជុំវិញ គឺមានភក់ល្បាប់ និងបឹងទឹកជ្រៅ។ សកម្មភាពស្វែងរកប្រើពេលដល់ទៅ១៤ម៉ោង ក្រោយកម្លាំងជួយសង្គ្រោះទទួល បានព័ត៌មាន។ យន្តហោះខាងលើ ហោះ ហើរទៅកាន់ទីក្រុង Asuncion ក្នុងអាកាសធាតុដ៏អាក្រក់ដោយមានភ្លៀងធ្លាក់ខ្លាំង។

ក្រុមអ្នកជំនាញបានលើកឡើងថា យន្ត ហោះអាចជួបបញ្ហានៅផ្នែកម៉ាស៊ីន មុន ពេលធ្លាក់។ ទីបញ្ជាការហោះហើរ ក៏បាន កត់សម្គាល់ឃើញថា យន្តហោះបានផ្តល់សញ្ញាក្នុងរយៈពេល៣នាទី ហើយក្រោយមកក៏បានបាត់ចេញពីប្រព័ន្ធរ៉ាដាតែម្តង។

រដ្ឋមន្ត្រីក្រសួងកសិកម្ម Gneithing ទទួលបានការតែងតាំងពី ប្រធានាធិបតី Horacio Cartes ហើយធ្លាប់ជាបេក្ខភាព ប្រជែងតំណែង អនុប្រធានាធិបតី ប៉ារ៉ា ហ្គាយ នៅក្នុងការបោះឆ្នោតកាលពីខែធ្នូ ឆ្នាំ២០១៦។ លោកទទួលបានការតែង តាំងជារដ្ឋមន្ត្រីក្រសួងកសិកម្មនៅខែ ឧសភា កន្លងមក។

រដ្ឋាភិបាលប៉ារ៉ាហ្គាយបានប្រកាស កាន់ទុក្ខរយៈពេល៣ថ្ងៃ។ ជាមួយគ្នានេះ ក៏បានផ្អាករាល់កិច្ចប្រជុំដើម្បីរៀបចំពិធី បុណ្យសព។ ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រទេសជិតខាងអាហ្សង់ទីន និងបូឡាវី ក៏បានចូលរួមរំលែកទុក្ខដល់ការបាត់បង់ មន្ត្រីដ៏ឆ្នើមខាងលើផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖