ភ្នំពេញ៖ ដោយមើលឃើញពីការលំបាក និងរងទុក្ខលំបាកដោយគ្រោះធម្មជាតិបង្កជាការលិចលង់មានទាំងនៅកម្ពុជា និងជប៉ុន ។ ក្នុងនោះដែរស្ថាប័នធនាគារមួយបានបង្កើតបេសកកម្មរបស់ខ្លួនដើម្បីជួយសម្រាលទុក្ខលំបាកហើយជួយទាំងផ្នែកកម្ពុជា និងផ្នែកខ្លះទៀតបានដល់ជនរងគ្រោះទឹកជំនន់នៅប្រទេសជប៉ុន ។
ធនាគារភ្នំពេញពាណិជ្ជ(PPC Bank)បានឆ្លៀតយកពេលវេលាពីការងាររបស់ខ្លួនដើម្បីចាប់ផ្តើមផ្តល់ជំនួយសប្បុរសធម៌ជូនដល់ជនរងគ្រោះដែលកំពុងជួបសោកនាដកម្មពេលថ្មីៗនេះ ។ ធនាគារមួយនេះយល់ថាការបង្ហាញនូវទឹកចិត្តហើយសម្រេចចិត្តប្រមែប្រមូលក្រុមការងាររបស់ខ្លួនដើម្បីផ្តល់ជំនួយដល់ពលរដ្ឋកម្ពុជាដែលប៉ះដោយទឹកជំនន់ជាពិសេសនៅខេត្តកំពង់ស្ពឺ និងកោះកុង ។ បន្ថែមពីលើឧប្បត្តិហេតុអាក្រក់នេះការបាក់ទំនបើវារីអគ្គិសនីនៅភាគខាងត្បូងប្រទេសឡាវកាលពីថ្ងៃទី២២កក្កដាកន្លងទៅ ។ បញ្ហានេះបានបន្តការលំបាកដល់ផ្នែកខាងជើងនៃប្រទេសកម្ពុជាពិសេសខេត្តស្ទឹងត្រែង ។ អ្នកភូមិរាប់ពាន់នាក់ត្រូវចេញពីផ្ទះរស់នៅក្នុងស្ថានភាពលំបាកដោយគ្មានជម្រកសមរម្យខ្វះទឹកស្អាត និងស្បៀងអាហារ ។
យោងតាមអាជ្ញាធរមូលដ្ឋានឲ្យដឹងថា ស្រូវដំណាំផ្សេងៗដូចជាពោតប្រហែល៤០០០ហិកតាត្រូវលិចលង់ក្នុងទឹកដោយបង្កការលំបាកដលើកសិកររស់នៅប៉ុន្មានខែខាងមុខទៀត ។ ធនាគារភ្នំពេញពាណិជ្ជបានផ្តួចផ្តើមគម្រោងរៃអង្គាស និងការបរិច្ចាកប្រាក់៩០០០ដុល្លារហើយក្នុងរយៈពេល១សប្តាហ៍ធនាគារអាចរៃអង្គាសបានប្រាក់ចំនួន១៨៦៩៦៦ដុល្លារអាមេរិកដែលបានមកពីការបរិច្ចាកដោយសប្បុរសជនបុគ្គលិក និងអតិថិជនរបស់ធនាគារ ។
អំណោយមានអង្ករត្រីខកប៉ុងបានបញ្ជូនភ្លាមៗដោយក្រុមករងារទៅកាន់តំបន់ទឹកជំនន់ចំនួន២កន្លែងគឺនៅភូមិភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ កក្កដា និងភូមិស្រែអំបិលខេត្តកោះកុងកាលពីថ្ងៃទី២៦ កក្កដា ដោយពលរដ្ឋ៧៥០គ្រួសារមានការរីករាយចិត្ត ។
មិនត្រឹមតែបុណ្ណឹងនោះទេធនាគារបានចាប់ផ្តើមរៃអង្គាសស្រដៀងគ្នានេះដែលដេាយបរិចាក៥០០០ដុល្លារដល់ជនរងគ្រោះទឹកជំនន់នូវប្រទេសជប៉ុន ។ កាលពីដើមខែកក្កដាភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចប្រទេសជប៉ុនបង្កការបាក់ដី និងទឹកជំនន់ដោយសម្លាប់មនុស្ស២០០នាក់ ។ ទំហំនៃការរងគ្រោះរហូតធ្វើឲ្យពលរដ្ឋជាង១.៦លាននាក់ត្រូវបញ្ជាឲ្យជម្លៀសចេញពីលំនៅដ្ឋាន ។ ការរៃអង្គាសទទួលបានជោគជ័យកាលពីថ្ងៃទី២៥កក្កដាមួយថ្ងៃក្រោយមកទឹកប្រាក់ចំនួន៧០៧៨៩៨ដុល្លារផ្តល់ជូនកាកបាទក្រហមជប៉ុនផងដែរ៕ វឌ្ឍនា